បាល់ទាត់អន្តរជាតិ
អាថ៌កំបាំងនៃភាពជោគជ័យរបស់ខ្សែការពារ Ruben Dias ជាមួយក្លឹប Manchester City
Ruben Dias បានក្លាយជាខ្សែការពារដ៏រឹងមាំ និងបង្ហាញខ្លួនស្ទើរតែគ្រប់ប្រកួតសំខាន់ៗសម្រាប់ក្លឹប Manchester City។ កីឡាកររូបនេះនឹងបង្ហាញខ្លួនជាលើកទី 100 របស់គាត់សម្រាប់ក្លឹប Manchester City ក្នុងការប្រកួតទល់នឹងក្លឹបបិសាចក្រហម Manchester United នៅថ្ងៃនេះ។
ទម្រង់លេង និងភាពលេចធ្លោររបស់ Ruben Dias ត្រូវបានគេមើលឃើញថា ខ្សែការពាររូបនេះនឹងបន្តភាពជោគជ័យរយៈពេលយូរបន្ថែមទៀតជាមួយក្លឹប Manchester City។ ដូចគ្នានេះដែរ Ruben Dias ក៏បានលាតត្រដាងឲ្យដឹងថា ការលើកទឹកចិត្តពីគ្រូបង្វឹក និងការយកចិត្តទុកដាក់ជាមួយរបបអាហារជាចំណែកដ៏សំខាន់នៃភាពជោគជ័យនេះ។ បន្ថែមពីនោះការនិយាយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ពីសំណាក់លោក Pep Guardiola បានជះឥទ្ធិពលយ៉ាងធំធេងចំពោះគាត់។
កាលពីពីរឆ្នាំមុន Ruben Dias បានមកដល់ Etihad ដោយផ្ទេរពីក្លឹប Benfica ក្នុងកិច្ចព្រមព្រៀងតម្លៃ 62 លានផោន ខណៈដែលពួកគេបានលក់ Nicolas Otamendi ទៅឲ្យ Benfica វិញក្នុងតម្លៃ 14 លានផោន។
មុនពេលចុះហត្ថលេខាទិញយក Ruben Dias ខ្សែការពារមួយចំនួនដូចជា Jules Kounde របស់ Sevilla, Jose Gimenez របស់ Atletico Madrid និង Kalidou Koulibaly របស់ Napoli សុទ្ធតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាប់អារម្មណ៍ពីក្លឹប Manchester City។
ប៉ុន្តែជំនួសមកវិញ Manchester City បានសម្លឹងឆ្ពោះទៅរកខ្សែការពារ Ruben Dias របស់ Benfica ដែលជាក្លឹបធ្លាប់ជួយដល់ភាពជោគជ័យរបស់ពួកគេ ដោយកាលពីមុនកីឡាករមួយចំនួនដូចជា Ederson, Joao Cancelo និង Bernardo Silva សុទ្ធតែធ្លាប់ជាអតីតកីឡាកររបស់ Benfica។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ