បាល់ទាត់អន្តរជាតិ
Haaland ទីពីរកំពុងរះចែងចាំងជាមួយក្លឹប RB Leipzig
ខ្សែប្រយុទ្ធវ័យជំទង់ Benjamin Sesko កំពុងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ក្លឹប RB Leipzig នៅរដូវក្តៅនេះ បន្ទាប់ពីពួកគេបានហត្ថលេខាកីឡាកររូបនេះ ក្នុងកិច្ចព្រមព្រៀងតម្លៃ 20 លានផោន ដោយផ្ទេរពី RB Salzburg កាលពីដើមរដូវកាលកន្លងទៅ។
RB Leipzig បានចុះហត្ថលេខាលើកីឡាករវ័យ 19 ឆ្នាំរូបនេះ ក្នុងអំឡុងពេលដែលក្លឹបធំៗពីរនៅ Premier League ដែលមាន Manchester United និង Chelsea ចាប់អារម្មណ៍។ ខ្សែប្រយុទ្ធដែលកំពុងឡើងជើងខ្លាំង Benjamin Sesko ត្រូវបានគេប្រៀបប្រដូចទៅនឹង Erling Haaland របស់ក្លឹប Manchester City បន្ទាប់ពីគាត់រកបានគ្រាប់បាល់បាន 4 គ្រាប់ និង Assists បាន 2 ដង ក្នុងការបង្ហាញខ្លួនសរុប 10 ប្រកួតសម្រាប់ក្លឹបបច្ចុប្បន្នរបស់ខ្លួន។
លើសពីនេះទៅទៀតកីឡាករសញ្ជាតិស្លូវេនី Benjamin Sesko ត្រូវបានអ្នកគាំទ្រចាត់ទុកថា ពេលដែលទស្សនាការប្រកួតរបស់គេ គឺដូចជាការទស្សនាអតីតខ្សែប្រយុទ្ធឆ្នើម Marco Van Basten លេងអញ្ចឹងដែរ។
ប្រភព: Thesun UK
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa