បាល់ទាត់អន្តរជាតិ
Barcelona កំពុងប្រឈមនឹងការធ្លាក់ទៅលេងនៅ Europa League ខណៈដែលអ្នកគាំទ្របានផ្ទុះកំហឹងចំពោះលោក Xavi Hernandez
ក្លឹបអ្នកមានបុណ្យ Barcelona បានត្រឹមស្មើ 3-3 ក្នុងផ្ទះរបស់ខ្លួនឯងជាមួយនឹងក្រុមមកពីអ៊ីតាលី Inter Milan ដែលជាការប្រកួតរំលងអាធ្រាតយប់មិញនេះ។ វាជាការប្រកួតដ៏សំខាន់ និងជាក្តីសង្ឃឹមចុងក្រោយរបស់ Barcelona ក្នុងការឆ្លងផុតវគ្គជម្រុះតាមពូលនៃក្របខណ្ឌ UEFA Champions League ប៉ុន្តែពួកគេធ្វើមិនបានល្អឡើយ។
ជាមួយគ្នានេះដែរ អ្នកគាំទ្ររបស់ក្លឹប Barcelona កំពុងតែខឹងសម្បារនឹងការសម្រេចចិត្តរបស់លោក Xavi Hernandez ក្នុងការដែលគាត់មិនប្រើប្រាស់ខ្សែបម្រើ Frenkie de Jong ឲ្យចូលលេងក្នុងជម្រើស 11 នាក់ដំបូងនៃការប្រកួតនោះ។ អ្នកគាំទ្រមួយចំនួនទៀតបានបញ្ចេញមតិរបស់ខ្លួនថា ក្រុមរបស់យើងសមនឹងទៅលេងនៅ Europa League។
ដោយឡែករវាង Barcelona និង Inter Milan ត្រូវមានមួយក្រុមធ្លាក់ទៅលេងនៅ Europa League ដោយពួកគេទាំងពីរសល់ពីរប្រកួតដូចគ្នា ប៉ុន្តែ Inter Milan មានអាទិភាពខ្ពស់ជាង ដោយមួយក្នុងចំណោមពីរប្រកួតនោះ ពួកគេត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ ដើម្បីក្លាយជាក្រុមលេខពីរក្នុងពូល ហើយរុញទម្លាក់ Barcelona ឲ្យធ្លាក់មក Europa League។
ពីរប្រកួតចុងក្រោយរបស់ Barcelona និង Inter Milan គឺត្រូវជួបជាមួយនឹង Viktoria Plzen និង Bayern Munich ដូចគ្នា។ អ្នកគាំទ្ររបស់ក្លឹប Barcelona ហាក់ដូចជាអស់សង្ឃឹមរួចទៅហើយថាក្រុមរបស់ពួកគេនឹងធ្លាក់ទៅ Europa League ព្រោះ Viktoria Plzen គឺជាក្រុមខ្សោយដែលអាចឲ្យ Inter Milan រកបានបីពិន្ទុពីពួកគេបានយ៉ាងងាយ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa