បាល់ទាត់អន្តរជាតិ
Atletico Madrid ត្រៀមដាក់លក់ខ្សែបម្រើ Rodrigo De Paul ដោយបើកចំហ
ក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមបើកចំហក្នុងការលក់កីឡាករ Rodrigo De Paul បន្ទាប់ពីខ្សែបម្រើរូបនេះមានទំនាក់ទំនងមិនសូវល្អជាមួយក្លឹប។ ជាមួយគ្នានេះដែរ កីឡាករវ័យ 28 ឆ្នាំរូបនេះ មានសមត្ថភាពនៅលើទីលានប្រកួតខុសពីការរំពឹងទុកដែលក្លឹបចង់បាន។
ផ្សេងពីនេះទៀត Rodrigo De Paul ហាក់ដូចជាមានភាពចម្រូងចម្រាសក្នុងរឿងរ៉ាវមួយចំនួននៅក្រៅទីលានផងដែរ ដែលធ្វើឲ្យគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅខែមករាខាងមុខនេះ។ សម្រាប់របាយការណ៍ពី Calciomercato បានអះអាងថា គាត់អាចនឹងត្រឡប់ទៅប្រទេសអ៊ីតាលីវិញ និងអាចមានភាគរយខ្ពស់ក្នុងការចូលរួមជាមួយអតីតក្លឹបចាស់ Udinese។
របាយការណ៍ក៏ដដែលនេះដែរ ក៏បានអះអាងទៀតថា De Paul មិនស្ថិតនៅក្នុងគម្រោងរបស់ក្លឹបនោះទេ ខណៈដែលគាត់ក៏មានទំនាក់ទំនងល្អក់កករជាមួយលោក Diego Simeone ដែលជាគ្រូបង្វឹកផងដែរ។ ស្ថានភាពនេះធ្វើឲ្យ Atletico Madrid ស្វែងរកជម្រើសល្អមួយសម្រាប់កីឡាករអាហ្សង់ទីនរូបនេះ នៅខែមករាដើមឆ្នាំក្រោយ ដែលអាចជាការដាក់ឲ្យខ្ចីជើងទៅក្លឹបផ្សេង រឺលក់ផ្ដាច់កុងត្រាតែម្ដង។
យ៉ាងណាមិញក្លឹបសេះបង្កង់ Juventus ធ្លាប់បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ De Paul ដែរកាលពីមុន ក្នុងអំឡុងពេលដែលគាត់នៅជាកីឡាកររបស់ក្លឹប Udinese មុនពេលផ្ទេរទៅចូលរួមជាមួយ Atletico Madrid។
ទោះបីជាយ៉ាងណាក្ដី De Paul នៅតែជាខ្សែបម្រើដ៏សំខាន់មិនអាចខ្វះបានសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន និងជាដៃគូដ៏ល្អរបស់ Lionel Messi ក្នុងយុទ្ធនាការ World Cup នៅខែក្រោយនេះ ហើយបន្ទាប់ពីចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ កីឡាកររូបនេះនឹងគិតគូពីការចាកចេញទៅក្លឹបថ្មី។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!