បាល់ទាត់អន្តរជាតិ
Messi ប្រាប់ឈ្មោះប្រទេសពីរ ដែលគាត់គិតថា នឹងអាចលើកពាន World Cup ឆ្នាំនេះ
តារាឆ្នើម Lionel Messi បានលើកឡើងថា អតីតក្រុមម្ចាស់ជើងឯកបារាំង និងក្រុមខ្លាំងប្រេស៊ីល គឺជាក្រុមដែលមានឱកាសឈ្នះពាន World Cup នៅប្រទេសកាតាចុងឆ្នាំនេះ ប៉ុន្តែម្ចាស់ពាន Ballon d’Or 7 សម័យកាលរូបនេះ ក៏មិនបានមើលរំលងក្រុមផ្សេងទៀតដូច អាឡឺម៉ង់ អង់គ្លេស រឺអេស្ប៉ាញនោះឡើយ។
ខ្សែប្រយុទ្ធស្លាប Lionel Messi បានប្រាប់ DirecTV ថា៖ “មានក្រុមធំៗដូចជាប្រេស៊ីល អាឡឺម៉ង់ បារាំង អង់គ្លេស អេស្ប៉ាញ និងក្រុមមួយចំនួនទៀតដែលខ្ញុំភ្លេចខ្លះ។ ប៉ុន្តែប្រសិនបើខ្ញុំត្រូវជ្រើសរើសយកក្រុមមួយ រឺពីរ ពេលនេះខ្ញុំគិតថាប្រេស៊ីល និងបារាំង គឺជាបេក្ខភាពធំពីរសម្រាប់ការលើកពាន World Cup នេះ”។
ដោយឡែក Messi មិនបាននិយាយពីប្រទេសរបស់គាត់ឡើយ ប៉ុន្តែក្រុមជម្រើសជាតិអាហ្សង់ទីន ក៏ជាក្រុមដែលកំពុងលេចធ្លោរខ្លាំង និងអាចធ្វើព្យុះភ្លៀងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះដែរ ខណៈដែលពួកគេមិនស្គាល់ចាញ់សោះក្នុង 35 ប្រកួតចុងក្រោយ និងជាម្ចាស់ពានរង្វាន់ Copa America កាលពីឆ្នាំមុនទៀតផង។
យ៉ាងណាមិញចំណាត់ថ្នាក់ផ្លូវការណ៍របស់ FIFA បច្ចុប្បន្ន បានកំណត់យកប្រេស៊ីលជាក្រុមល្អបំផុតក្នុងពិភពលោក ដោយមានបែលហ្ស៊ិកនៅលេខរៀងទី 2 អាហ្សង់ទីនលេខរៀងទី 3 និងបារាំងលេខរៀងទី 4។
ដូចគ្នានេះដែរអង់គ្លេសនៅចំណាត់ថ្នាក់លេខ 5 ប៉ុន្តែពួកគេកំពុងស្ថិតក្នុងទម្រង់លេងមិនល្អឡើយ បន្ទាប់ពីមិនបានឈ្នះសោះ ក្នុងការប្រកួតទាំង 6 លើកចុងក្រោយរបស់ខ្លួន។ ក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ 6 គឺអេស្ប៉ាញ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់