បាល់ទាត់អន្តរជាតិ
បិសាចក្រហម Manchester United លុត Tottenham Hotspur 2-0 (មានវីដេអូ)
កាលពីរំលងអាធ្រាតយប់មិញនេះ ក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United លុតក្នុងលទ្ធផល 2 ទល់នឹង 0 ដែលជាការប្រកួតក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Old Trafford។
បន្ទាប់ពីបរាជ័យក្នុងការប្រកួតនោះ ក្រុមរបស់លោក Antonio Conte បន្តឈរនៅតំណែងលេខ 3 ដដែល ប៉ុន្តែក្លឹបបិសាចក្រហមបានរំកិលមកឈរនៅលេខរៀងទី 5 វិញក្នុងតារាង Premier League បច្ចុប្បន្ន។
ពីរគ្រាប់របស់ក្លឹបបិសាចក្រហម Manchester United គឺជាការស៊ុតបញ្ចូលទីពីសំណាក់ខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred នៅនាទីទី 47 និង Bruno Fernandes នៅនាទីទី 69។ ថ្វីត្បិតតែក្រុមមាន់ខ្នាយមាស Tottenham Hotspur ចាញ់នៅក្នុងការប្រកួតនោះពិតមែន ប៉ុន្តែអ្នកចាំទី Hugo Lloris បានក្លាយជាតួអង្គដ៏សំខាន់ និងបានជួយសង្គ្រោះគ្រាប់បាល់ស៊ុតជាច្រើនពីបិសាចក្រហម Manchester United។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa