បាល់ទាត់អន្តរជាតិ
Aston Villa ប្រកាសបណ្ដេញលោក Steven Gerrard ចេញពីតំណែងជាគ្រូបង្វឹក
ក្លឹប Aston Villa បានប្រកាសជាផ្លូវការណ៍ ដោយបានបណ្តេញគ្រូបង្វឹកលោក Steven Gerrard ចេញពីតំណែងកាលពីម្សិលមិញនេះ បន្ទាប់ពីការប្រកួតរបស់ពួកគេចាញ់ Fulham ក្នុងលទ្ធផល 3-0 នៅកីឡាដ្ឋាន Craven Cottage។
យ៉ាងណាមិញ Aston Villa ឈ្នះបានតែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួត Premier League ចំនួន 9 លើកចុងក្រោយរបស់ពួកគេ ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបច្ចុប្បន្នកំពុងឈរនៅចំណាត់លេខ 17 នៃតារាងលីគកំពូលរបស់អង់គ្លេស។
ដោយឡែកលោក Steven Gerrard បានចូលមកកាន់តំណែងជាគ្រូបង្វឹករបស់ Aston Villa កាលពីខែវិច្ឆិកាឆ្នាំមុន ដោយបានឈ្នះបាន 13 ប្រកួត ស្មើ 8 និងចាញ់ 19 ប្រកួត ក្នុងចំណោម 40 ប្រកួតដែលគាត់បានដឹកនាំ។
ជាមួយគ្នានេះដែរ អតីតគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino ត្រូវបានគេចាត់ទុកថា កំពុងក្លាយជាបេក្ខភាពដែលមានភាគរយខ្ពស់ ក្នុងការមកស្នងតំណែងរបស់ Steven Gerrard នៅ Villa Park នេះ ខណៈដែលលោក Unai Emery ក៏ជាបេក្ខភាពមួយដែលក្លឹបចង់បានផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!