បាល់ទាត់អន្តរជាតិ
Real Madrid លុតក្រុមភ្ញៀវ Sevilla 3-1 និងបន្តឈរនៅកំពូលតារាង LaLiga (មានវីដេអូ)
កាលពីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្វើការប្រកួតយកឈ្នះក្រុមដែលមានសមត្ថភាពខ្លាំងគួរសម Sevilla FC ក្នុងលទ្ធផល 3 ទល់នឹង 1 ដែលជាការប្រកួតក្នុងក្របខណ្ឌលីគកំពូលរបស់អេស្ប៉ាញ La Liga។
ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid បន្តឈរនៅកំពូលតារាងដដែល ដោយដាច់ពិន្ទុពីក្រុមលេខពីរ Barcelona ចំនួន 6 ពិន្ទុ។ ដូចគ្នានេះដែរ គិតចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្ដើមមក Real Madrid មិនទាន់ស្គាល់ពាក្យចាញ់ឡើយ សម្រាប់ការប្រកួតនៅ La Liga ដោយឆ្លងកាត់ 11 ប្រកួត ឈ្នះ 10 និងស្មើ 1។
យ៉ាងណាមិញគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតរបស់ Real Madrid ជាមួយ Sevilla គឺជាការស៊ុតបញ្ចូលទីរបស់ Luka Modric នៅនាទីទី 5 ដែលជាការសហការបញ្ជូនបាល់ពីសំណាក់ខ្សែប្រយុទ្ធ Vinicius Junior។
ដោយឡែក Sevilla បានតាមស្មើវិញនៅដើមតង់ទី 2 តាមរយៈការរកគ្រាប់បាល់របស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Erik Lamela។ ក្រោយមកទៀត Real Madrid បានបន្តសម្រុករហូតអាចស៊ុតបានពីរគ្រាប់បន្ថែមទៀតទៅលើគូប្រកួតដែលជាការស៊ុតបញ្ចូលទីរបស់ Lucas Vazquez នៅនាទីទី 79 និង Federico Valverde នៅនាទីទី 81។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក