បាល់ទាត់អន្តរជាតិ
Bayern Munich ចង់នាំយក Gundogan ត្រឡប់ទៅកាន់ទឹកដីអាឡឺម៉ង់វិញ
របាយការណ៍ចុងក្រោយមួយពីគេហទំព័រ 90min.com បានឲ្យដឹងថា ក្លឹបយក្សអាឡឺម៉ង់ Bayern Munich កំពុងពិចារណាលើការផ្ទេរខ្សែបម្រើ Ilkay Gundogan របស់ក្លឹបមេឃខៀវ Manchester City ដើម្បីនាំយកគាត់ត្រឡប់ទៅទឹកដីកំណើតរបស់ខ្លួនវិញ។
យ៉ាងណាមិញ កីឡាករវ័យ 32 ឆ្នាំរូបនេះបានស្ថិតក្នុងទម្រង់លេងដ៏ល្អប្រសើរ សម្រាប់ក្លឹប Manchester City នៅដើមរដូវកាលថ្មីនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pep Guardiola។ ជាមួយគ្នានេះដែរ ខ្សែបម្រើរូបនេះក៏ជិតនឹងផុតកុងត្រាជាមួយក្លឹបបច្ចុប្បន្នខ្លួនទៀតផង។
Ilkay Gundogan បានចុះហត្ថលេខាលើការបន្តកុងត្រាថ្មីជាមួយក្លឹប Manchester City រយៈពេល 4 ឆ្នាំ កាលពីឆ្នាំ 2019 ដែលកុងត្រានោះមានសុពលភាពដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023។ ដូច្នេះគាត់នឹងផុតកុងត្រាជាមួយក្លឹបនៅឆ្នាំក្រោយ ហើយក្លាយជាកីឡាករដែលចាកចេញដោយគ្មានតម្លៃខ្លួន។
ទោះជាយ៉ាងណា តាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ក្លឹបយក្ស Bayern Munich កំពុងបញ្ចុះបញ្ចូលឲ្យគាត់ត្រឡប់ទៅប្រទេសអាឡឺម៉ង់វិញនៅរដូវក្តៅខាងមុខ។ រយៈពេល 7 ឆ្នាំហើយដែល Ilkay Gundogan បានចាកចេញពីទឹកដីកំណើតរបស់ខ្លួន ដោយកាលនោះគាត់បានផ្ទេរពី Borussia Dortmund មក Manchester City ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃត្រឹមតែ 20 លានផោនប៉ុណ្ណោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa