បាល់ទាត់អន្តរជាតិ
De Gea សុខចិត្តកាត់ប្រាក់ខែ ដើម្បីបន្តកុងត្រាថ្មីនៅ Old Trafford
កីឡាករ David de Gea ត្រូវបានគេរាយការណ៍ថា នឹងសុខចិត្តកាត់ប្រាក់ខែ ដើម្បីបន្តកុងត្រាថ្មីរបស់ខ្លួននៅក្លឹបបិសាចក្រហម Manchester United ខណៈដែលកុងត្រាបច្ចុប្បន្នរបស់អ្នកចាំទីរូបនេះ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល។
អ្នកចាំទីវ័យ 31 ឆ្នាំ David de Gea បានរួមរស់ជាមួយក្លឹបបិសាចក្រហមតាំងពីឆ្នាំ 2011 មកម្ល៉េះ ដោយផ្ទេរពីក្លឹបយក្សអេស្ប៉ាញ Atletico Madrid ហើយគិតមកដល់បច្ចុប្បន្ន គាត់បានបង្ហាញខ្លួនជាមួយ Manchester United ច្រើនជាង 500 ប្រកួតទៅហើយ។
ថ្មីៗនេះខណៈដែល De Gea ជិតផុតកុងត្រានៅ Old Trafford អ្នកចាំទីរូបនេះត្រូវបានគេគិតថា កំពុងពិចារណាលើអនាគតរបស់ខ្លួន ដោយមិនដឹងថា គួរបន្តកុងត្រាថ្មី រឺចាកចេញ។ ជាមួយគ្នានេះដែរ ក្លឹបបិសាចក្រហមក៏មានជម្រើសក្នុងការបន្ថែមកុងត្រារបស់ De Gea រយៈពេល 12 ខែបន្ថែមទៀតផងដែរ ប៉ុន្តែរបាយការណ៍ចុងក្រោយមួយបានអះអាងថា ក្លឹបបិសាចក្រហមកំពុងព្យាយាមស្វែងរកអ្នកចាំទីចំណូលថ្មីដើម្បីមកជំនួសគាត់។
ដោយឡែកយោងតាមអ្នកកាសែត Laurie Whitwell បានអះអាងថា David de Gea បានយល់ព្រមកាត់បន្ថយប្រាក់ខែរបស់ខ្លួនចំនួន 375,000 ផោន ក្នុងមួយសប្តាហ៍ដើម្បីឲ្យក្លឹបបន្តកុងត្រាថ្មីជាមួយគាត់ ហើយអាចឲ្យគាត់ស្នាក់នៅ Manchester United បន្តទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip