បាល់ទាត់អន្តរជាតិ
Aston Villa ប្រកាសប្ដូរឡូហ្គូថ្មី ដែលនឹងប្រើប្រាស់នៅរដូវកាលក្រោយ
Aston Villa គឺជាក្លឹបបាល់ទាត់អាជីពធំមួយដែលមានមូលដ្ឋាននៅទីក្រុង Birmingham ប្រទេសអង់គ្លេស។ ពួកគេលេងនៅក្របខណ្ឌ Premier League ដែលជាលីគកំពូលនៃបាល់ទាត់អង់គ្លេស។ ក្លឹបនេះដែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1874។
កីឡដ្ឋានផ្លូវការណ៍របស់ក្លឹបគឺ Villa Park។ Aston Villa ក៏ជាក្លឹបចាស់ជាងគេ និងជោគជ័យបំផុតមួយផងដែរ ក្នុងប្រទេសអង់គ្លេស ដោយពួកគេធ្លាប់ឈ្នះពាន UEFA Champions League 1, ពានលីគកំពូល Premier League ចំនួន 7 ដង, ពាន FA Cup ចំនួន 7 ដង, ពាន UEFA Supercup ចំនួន 1 និងពានរង្វាន់ផ្សេងៗជាច្រើនទៀត។
ដោយឡែកកាលពីម្សិលមិញនេះផេកផ្លូវការណ៍របស់ក្លឹប Aston Villa បានបញ្ជាក់ថា ពួកគេនឹងធ្វើការផ្លាស់ប្ដូរឡូហ្គូថ្មី ដែលនឹងប្រើប្រាស់ចាប់ពីរដូវកាលក្រោយ 2023/2024 តទៅ។ ទម្រង់ឡូហ្គូថ្មីរបស់ពួកគេ ខុសគ្នាស្ទើរតែទាំងស្រុងពីទម្រង់ចាស់ ប៉ុន្តែរក្សាពណ៌ និងរូបតោនៅដដែល។
ប្រភព: Wikipedia
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់