បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមស្នើដោះដូរ Franck Kessie ជាមួយ Douglas Luiz
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Douglas Luiz របស់ក្លឹប Aston Villa ប៉ុន្តែជាការចរចាដោះដូរជាមួយខ្សែបម្រើរបស់ខ្លួន Franck Kessie។
យ៉ាងណាមិញកាលពីពេលកន្លងទៅ Douglas Luiz ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Villa Park ប៉ុន្តែថ្មីៗនេះគាត់បានចុះហត្ថលេខាលើកុងត្រាថ្មីដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2026។
ទោះបីជាបានចុះហត្ថលេខាលើកុងត្រារយៈពេលវែងក៏ដោយក៏កាសែត Birmingham Mail បានរាយការណ៍ថា Barcelona បានកំណត់គោលដៅលើ Douglas Luiz ដើម្បីនាំយកកីឡាកររូបនេះមកពង្រឹងនៅតំបន់ខ្សែបម្រើរបស់ខ្លួន ដែលការផ្ទេរអាចនឹងកើតឡើងក្នុងខែមករាខាងមុខ។
របាយការណ៍ដដែលនេះដែរ ក៏បានអះអាងបន្ថែមទៀតថា ក្លឹបយក្សនៅអេស្ប៉ាញ Barcelona កំពុងរៀបចំការដេញថ្លៃមួយ ដែលអាចបូកបញ្ចូលជាមួយនឹង Franck Kessie ពោលគឺពួកគេចង់កាត់បន្ថយការចំណាយលុយទាំងស្រុងទៅលើការចុះហត្ថលេខាលើ Douglas Luiz។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa