បាល់ទាត់អន្តរជាតិ
Barcelona ចង់បានខ្សែការពាររបស់ក្លឹប RB Leipzig ដែលមានតម្លៃខ្ទង់ 80 លានផោន
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា នឹងចូលរួមក្នុងការប្រជែងយកខ្សែការពាររបស់ក្លឹប RB Leipzig គឺកីឡាករ Josko Gvardiol ខណៈដែលក្លឹប 2 ផ្សេងទៀត ដែលមានតោខៀវ Chelsea និងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក៏ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចង់បានកីឡាកររូបនេះដែរ។
ទោះបីជាមានការដេញថ្លៃនៅក្នុងតម្លៃខ្ទង់ 77 លានផោន របស់ក្លឹប Chelsea ត្រូវបានច្រានចោលកាលពីរដូវក្តៅកន្លងទៅក៏ដោយ ក្លឹបតោខៀវនៅតែបន្តការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលសញ្ជាតិក្រូអាតរូបនេះ។ Josko Gvardiol នៅមានកុងត្រាជាមួយក្លឹប RB Leipzig រហូតដល់ឆ្នាំ 2027 ដូច្នេះតម្លៃផ្ទេររបស់គាត់នឹងកាន់តែថ្លៃតាមអ្វីដែលក្លឹបបច្ចុប្បន្នចង់បាន។
ក្លឹបជាគូប្រជែងក្នុងទីក្រុងឡុងដ៍ដូចគ្នា គឺមាន់ខ្នាយមាស Tottenham Hotspur ក៏កំពុងពិចារណាលើការផ្ទេរ Josko Gvardiol ផងដែរ ប៉ុន្តែក្លឹបនៅ Premier League ទាំងពីរនេះដែរ នឹងត្រូវប្រឈមមុខពីការប្រជែងរបស់ក្លឹបយក្សនៅកាតាឡាន់ Barcelona ដែលជាបេក្ខភាពមួយដ៏មានសក្កានុពលក្នុងការទាក់ទាញកីឡាករ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក