បាល់ទាត់អន្តរជាតិ
Fernando Santos អះអាងថា ព័រទុយហ្គាល់ក៏ជាក្រុមដែលអាចឈ្នះពាន World Cup ឆ្នាំនេះដែរ
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Fernando Santos បានធ្វើការអះអាងយ៉ាងសុទិដ្ឋិនិយមអំពីការដែលក្រុមរបស់ខ្លួនអាចនឹងក្លាយជាម្ចាស់ពាន World Cup 2022 នេះ។ យ៉ាងណា Fernando Santos បានលើកឡើងបែបនេះ នៅពេលដែលត្រូវបានគេសួរពីក្រុមដែលមានភាគរយខ្ពស់ក្នុងការក្លាយជាម្ចាស់ពាន World Cup។
ដោយឡែកលោក Fernando Santos បានជ្រើសរើសយកប្រទេសបារាំងថាជាក្រុមដែលមានភាគរយខ្ពស់ជាងគេក្នុងការឈ្នះពាន។ ទន្ទឹមនឹងនេះដែរ លោកក៏មានទំនុកចិត្តថា ក្រុមជម្រើសជាតិព័រទុយហ្គាល់របស់ខ្លួនក៏មានសមត្ថភាពអាចក្លាយជាជើងឯក World Cup 2022 ផងដែរ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Fernando Santos បាននិយាយថា៖ “ខ្ញុំគិតថាបារាំងជាក្រុមដែលអាចឈ្នះពាន ព្រោះពួកគេជាក្រុមការពារតំណែងជើងឯក។ ប៉ុន្តែយើងក៏ស្ថិតក្នុងប្រភេទនោះដែរ។ ខ្ញុំពិតជាជឿថា យើងអាចក្លាយជាក្រុមលើកពាន។ វាជាអ្វីដែលខ្ញុំបានយល់ឃើញ និងរំពឹងទុក។ នោះគឺជាមហិច្ឆតាដែលយើងទាំងអស់គ្នាមាន។ ខ្ញុំជឿលើរឿងនេះ ហើយកីឡាករទាំងអស់ក៏ដូចគ្នាដែរ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក