បាល់ទាត់អន្តរជាតិ
Kovacic ប្រាប់ថា Modric គឺជា Idol របស់គាត់តាំងពីក្មេង ហើយវាពិតជាពិបាកណាស់ក្នុងការបញ្ឈប់ Modric
ខ្សែបម្រើ Mateo Kovacic បានទម្លាយមូលហេតុនៅពីក្រោយអាជីពដ៏ជោគជ័យរបស់ Luka Modric នៅមុនការប្រកួតជើងទីពីរ Champions League វគ្គ 8 ក្រុមចុងក្រោយដែល Chelsea នឹងប៉ះជាមួយ Real Madrid។
ខ្សែបម្រើរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Mateo Kovacic បានបង្ហើបថា Modric គឺជា Idol របស់គាត់ តាំងពីខ្សែបម្រើរូបនេះលេងនៅ Dinamo Zagreb មុនពេលចូលរួមជាមួយ Tottenham Hotspur ម្ល៉េះ។
Kovacic បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត UCL ជើងទីពីរថា “វាពិតជាលំបាកណាស់ ក្នុងការបញ្ឈប់ Modric។ គាត់ គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ ខ្ញុំបានកោតស្ញប់ស្ញែងចំពោះគាត់កាលពីខ្ញុំនៅក្មេង ដែលនៅពេលនោះគាត់លេងឲ្យក្លឹបដែលខ្ញុំចូលចិត្តគឺ Dinamo Zagreb”។
Mateo Kovacic បានបន្ថែមទៀតថា “Modric តែងតែមានទម្រង់លេងល្អ ដូចគាត់នាពេលបច្ចុប្បន្ននេះដែរ។ ចាប់តាំងពីខ្ញុំស្គាល់គាត់ គាត់នៅតែស្ថិតក្នុងកម្រិតដដែល ដែលពិតជាអស្ចារ្យខ្លាំងណាស់។ គាត់ជាមនុស្សដែលស្រឡាញ់បាល់ទាត់បំផុត។ បើគាត់បន្តបែបនេះ ខ្ញុំនឹងអាចឃើញគាត់លេងបីបួនឆ្នាំទៀត”។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់