បាល់ទាត់អន្តរជាតិ
អង់គ្លេស នឹងត្រូវជួបជាមួយបារាំង នៅវគ្គ 8 ក្រុមចុងក្រោយ
ក្រុមជម្រើសជាតិអង់គ្លេសបានធ្វើការប្រកួតយកឈ្នះទៅលើក្រុមសេណេហ្គាល់ ក្នុងលទ្ធផលដ៏ល្អ 3 ទល់នឹង 0។ ជ័យជំនះនេះដែរបានធ្វើឲ្យពួកគេក្លាយទៅជាក្រុមទី 4 ដែលបានកក់កៅអីឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2022។
ដោយឡែក 3 គ្រាប់របស់ក្រុមជម្រើសជាតិអង់គ្លេស គឺជាការស៊ុតបញ្ចូលទីរបស់ Jordan Henderson នៅនាទីទី 38, Harry Kane នៅនាទីទី 45+3 និង Bukayo Saka នៅនាទីទី 57។ ដូចគ្នានេះដែរ នៅក្នុងការប្រកួតនោះយើងឃើញពីគុណភាពលេងដ៏ល្អរបស់ក្រុមតោកំណាចអង់គ្លេស ហើយគ្រាប់បាល់នីមួយៗសុទ្ធតែពោរពេញដោយបច្ចេកទេស។
យ៉ាងណាមិញនៅវគ្គ 8 ក្រុមចុងក្រោយក្រុមរបស់លោក Gareth Southgate នឹងត្រូវជួបជាមួយក្រុមការពារតំណែងជើងឯកបារាំង ដែលជាក្រុមខ្លាំងមួយនៅ World Cup ផងដែរ។ គួររំលឹកផងដែរថា ក្រុមជម្រើសជាតិបារាំងបានឡើងមកវគ្គ 8 ក្រុមចុងក្រោយនេះបន្ទាប់ពីបានលុតក្រុមប៉ូឡូញក្នុងលទ្ធផល 3 ទល់នឹង 1។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម