បាល់ទាត់អន្តរជាតិ
ឃើញ Luke Shaw ជិតផុតកុងត្រា Barcelona ដាក់គោលដៅផ្ទេរនៅដើមឆ្នាំក្រោយ
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងតាមដានពីស្ថានភាពនៃកុងត្រារបស់ខ្សែការពារ Luke Shaw របស់ក្លឹបបិសាចក្រហម Manchester United ដោយពួកគេមានគោលបំណងចង់ផ្ទេរកីឡាករអង់គ្លេសរូបនេះនៅដើមឆ្នាំក្រោយ។
យ៉ាងណាមិញកីឡាករវ័យ 27 ឆ្នាំរូបនេះមិនសូវប្រជែងតំណែងលេងជាបានទៀងទាត់ឡើយនៅ Old Trafford ដើមរដូវកាលដំបូង បន្ទាប់ពីការបង្ហាញនូវទម្រង់លេងមិនសូវអំណោយផលចំនួន 2 ដង ពេលប្រកួតជាមួយ Brighton និង Brentford។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក Luke Shaw បានបង្ហាញនូវការលេងដ៏ល្អឡើងវិញ ហើយក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបបិសាចក្រហមបន្តទៀត។
ស្របពេលជាមួយគ្នានេះដែរ កុងត្រារបស់ខ្សែការពារឆ្វេង Luke Shaw នៅមានកុងត្រាត្រឹមតែប៉ុន្មានខែទៀតប៉ុណ្ណោះជាមួយក្លឹបបិសាចក្រហម Manchester United។ ដោយមើលឃើញបែបនេះហើយ Barcelona ចង់ឆ្លៀតឱកាសទាក់ទងនាំយកគាត់មកទឹកដី Camp Nou ដោយមិនចាំបាច់ចំណាយប្រាក់ផ្ទេរ។
បច្ចុប្បន្ន Luke Shaw កំពុងជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup ឆ្នាំ 2022 ហើយក្រោយពេលត្រឡប់មកវិញ ការពិភាក្សាបន្តកុងត្រាថ្មី រឺចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន នឹងត្រូវសម្រេច។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់