បាល់ទាត់អន្តរជាតិ
Iniesta ថា ទោះបី Messi មិនឈ្នះ World Cup ក៏គាត់នៅតែជាកីឡាករល្អបំផុតដែរ
វីរបុរសរបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Andres Iniesta បានលើកឡើងថា ការឈ្នះពាន World Cup របស់ Lionel Messi មិនមែនជាដំណោះស្រាយនៃការជជែកវែកញែកថា តើគាត់ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ រឺអត់នោះឡើយ ដោយ Andres Iniesta បានចាត់ទុកតារាឆ្នើមអាហ្សង់ទីនរូបនេះជាកីឡាករល្អបំផុតរួចទៅហើយតាំងពីគាត់មិនទាន់ឈ្នះពាន World Cup មកម្ល៉េះ។
អស់រយៈពេលជាច្រើនឆ្នាំកន្លងមក Lionel Messi ត្រូវបានគេចាត់ទុកថា ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ប៉ុន្តែមានមតិមួយចំនួនបានបដិសេធថា កីឡាករល្អបំផុតចាំបាច់ត្រូវតែឈ្នះពាន World Cup ជាមួយប្រទេសរបស់ខ្លួន។ មជ្ឈដ្ឋានបាល់ទាត់បានទាញយកការអះអាងបែបនោះ ដោយភ្ជាប់ជាមួយនឹងកីឡាករឆ្នើម 2 រូបគឺ Pele និង Diego Maradona ដោយពួកគាត់សុទ្ធតែធ្លាប់ឈ្នះពាន World Cup ជាមួយប្រទេសរបស់ខ្លួន។
ទោះជាយ៉ាងណា Lionel Messi បានបំពេញនូវចំណុចខ្វះខាតមួយដែលត្រូវបានមនុស្សគ្រប់គ្នាទាមទារ ដោយឈ្នះពាន World Cup នៅឆ្នាំ 2022 និងក្លាយជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ ដែលជាកីឡាករធ្លាប់ឈ្នះពានគ្រប់បែបយ៉ាងទាំងអស់។
យ៉ាងណាមិញ Andres Iniesta ដែលធ្លាប់បានលេងជាមួយ Messi អស់រយៈពេលជាងមួយទសវត្សរ៍នៅ Barcelona បាននិយាយពីការជជែកវែកញែកដែលថា តារាឆ្នើមអាហ្សង់ទីនជាកីឡាករល្អបំផុត រឺអត់។ ខ្សែបម្រើឆ្នើម Iniesta បាននិយាយទៅកាន់ ESPN ថា៖ “សម្រាប់ខ្ញុំ Messi គឺល្អបំផុតដោយទោះបីមាន រឺគ្មានការឈ្នះពាន World Cup ក៏ដោយ”។ Iniesta បានបន្ថែមទៀតថា៖ “ខ្ញុំប្រាកដថា មនុស្សមួយចំនួនដែលមិនចាត់ទុក Messi ថាជាកីឡាករល្អបំផុត នឹងរកលេសដើម្បីបន្តការវែកញែកទៀត ដោយមិនគិតថា តើគាត់បានឈ្នះ World Cup រឺអត់នោះឡើយ”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង