បាល់ទាត់អន្តរជាតិ
Xavi លើកឡើងថា Dembele គឺជាខ្សែប្រយុទ្ធស្លាបល្អបំផុតក្នុងពិភពលោក
ថ្មីៗនេះលោក Xavi Hernandez ដែលជាគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona បានពោលសរសើរកូនក្រុមរបស់ខ្លួន Ousmane Dembele ថាជាខ្សែប្រយុទ្ធស្លាបដ៏ល្អបំផុតមួយរូបនៅក្នុងពិភពលោក ខណៈដែលបច្ចុប្បន្នកីឡាករសញ្ជាតិបារាំងរូបនេះហាក់ដូចជាមានទម្រង់លេងដ៏លេចធ្លោរនៅ Camp Nou។
Dembele បានរួមចំណែកបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 2 លើកនៅ World Cup ឆ្នាំ 2022 ប៉ុន្តែគាត់ធ្វើមិនបានល្អឡើយនៅវគ្គផ្តាច់ព្រ័ត្រ និងត្រូវគ្រូបង្វឹកប្ដូរចេញនៅចុងតង់ទី 1 ខណៈដែលក្រុមរបស់គាត់ក៏បានចាញ់ការប្រកួតជាមួយអាហ្សង់ទីនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Xavi បាននិយាយនៅក្នុងបទសម្ភាសន៍របស់គាត់នៅលើទូរទស្សន៍ Barca TV ថា៖ “គាត់ (Dembele) មានភាពខុសប្លែកគ្នាគ្រប់ការប្រកួត។ គាត់ គឺជាកីឡាករដ៏ពិសេសមួយ។… Dembele គឺជាខ្សែប្រយុទ្ធស្លាបល្អបំផុតក្នុងពិភពលោក”។
បន្ទាប់ពីនិយាយសរសើរ Dembele គ្រូបង្វឹកលោក Xavi Hernandez ក៏បានបន្តសរសើរកីឡាករក្មេងៗដូចជា Gavi, Pedri និង Ansu Fati ផងដែរ។ Xavi បាននិយាយថា៖ “នៅពេល Iniesta និងខ្ញុំមានអាយុ 20 ឆ្នាំ យើងមិនល្អដូច Pedri និង Gavi ទេ… ពួកគេល្អជាងយើង។ Ansu Fati ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ក្នុងរយៈពេល 6 ខែខាងមុខ”។
ប្រភព: Tribuna
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Kroos ប្រាប់ពីវិធីដែល Carlo Ancelotti កុហកកីឡាកររបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសកាណាដា កំពុងទាក់ទងទៅអតីតគ្រូបង្វឹករបស់ Man United