បាល់ទាត់អន្តរជាតិ
Pedri បង្ហាញបំណងចង់ឲ្យ Busquets បន្តអាជីពនៅ Barcelona ជាច្រើនឆ្នាំទៀត
ខ្សែបម្រើវ័យក្មេង Pedri Gonzalez របស់ក្លឹប Barcelona បានប្រាប់ទៅកាន់កាពីតែនក្រុម Sergio Busquets កុំឲ្យចាកចេញពីទឹកដី Camp Nou ដោយលើកឡើងថា ខ្សែបម្រើចាស់វស្សារូបនេះ គឺជាផ្នែកមួយដ៏សំខាន់របស់ក្លឹប។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Sergio Busquets គឺជាខ្សែបម្រើការពារដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់គាត់ ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងជាមួយឈុតធំរបស់ក្លឹប Barcelona ក្នុងឆ្នាំ 2008។ ទន្ទឹមនឹងនេះដែរ ថ្មីៗនេះកីឡាករវ័យ 34 ឆ្នាំ Sergio Busquets បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ក្រុមជម្រើសជាតិរបស់គាត់បានធ្លាក់ចេញពីការប្រកួត FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតា។
ទោះបីជាមានវ័យជ្រេបន្តិចមែន ប៉ុន្តែគាត់នៅតែជាកីឡាករសំខាន់សម្រាប់ក្លឹប Barcelona ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavier Hernandez។ ស្របពេលជាមួយគ្នានោះ កុងត្រារបស់ Sergio Busquets នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមានការរំពឹងទុកជាច្រើនគិតថា គាត់នឹងចាកចេញទៅលេងនៅទឹកដីអាមេរិច។
Sergio Busquets ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Inter Miami ដែលជាក្លឹបរបស់លោក David Beckham ខណៈដែលក្លឹបនៅលីគ MSL មួយនេះ ពិតជាចង់បានកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះទៅចូលរួមជាមួយ។
ទោះជាយ៉ាងណាក៏ដោយថ្លែងទៅកាន់វិទ្យុ Catalunya ខ្សែបម្រើ Pedri បាននិយាយថា៖ “Busquets គឺជាផ្នែកដ៏សំខាន់មួយ ហើយខ្ញុំរីករាយក្នុងការលេងជាមួយគាត់។ ពេលខ្លះគេមើលមិនឃើញពីគុណភាពលេងរបស់គាត់ ប៉ុន្តែពេលគាត់មិននៅ នោះយើងនឹងឃើញភាពខុសប្លែក។ ខ្ញុំសង្ឃឹមថា គាត់នៅ Barcelona យូរជាងនេះ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ17 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!