បាល់ទាត់អន្តរជាតិ
Pedri ប្រាប់ឈ្មោះមិត្តរួមក្រុមមួយរូប ដែលគាត់ចូលចិត្តចាប់ដៃគូលេងជាមួយបំផុត
តារាឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Pedri បានលើកយកឈ្មោះមិត្តរួមក្រុមរបស់ខ្លួន Frenkie de Jong ថាជាកីឡាករដែលគាត់ចូលចិត្តចាប់ដៃគូគ្នាលេងជាមួយជាងគេ នៅលើទីលានប្រកួត។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ក៏បានបន្ថែមទៀតដែរថា វត្តមានរបស់ De Jong និង Ilkay Gundogan សម្រាប់ Barcelona គឺជាភាពលេចធ្លោរដ៏អស្ចារ្យមួយសម្រាប់ក្រុម។
យ៉ាងណាមិញ សម្រាប់ Pedri និង Frenkie de Jong គឺខ្សែបម្រើដ៏ឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona។ អ្នកទាំងពីរបានលេងជាមួយគ្នាតាំងពីជំនាន់ដែលតារាឆ្នើម Lionel Messi មិនទាន់ចាកចេញពីក្លឹបយក្សកាតាឡាន់ម្ល៉េះ។ គិតមកទល់នឹងពេលនេះ ពួកគេបានលេងជាមួយគ្នាប្រហែលជា 73 ប្រកួតក្នុងលីគ។
ថ្លែងទៅកាន់ ESPN មុនពេលនៃការប្រកួត La Liga របស់ Barcelona ជាមួយ Atletico Madrid ខ្សែបម្រើឆ្នើម Pedri បាននិយាយថា៖ “នៅពេលដែលអ្នកបញ្ជូនបាល់ទៅឲ្យ Frenkie de Jong និង Gundogan វាពិតជាលំបាកណាស់ ដែលពួកគេធ្វើឲ្យខូច រឺបាត់បាល់។ ការមានកីឡាករទាំងពីរនេះ គឺជាភាពលេចធ្លោររបស់ក្រុម។ ខ្ញុំពិតជារីករាយនៅពេលដែល Frenkie de Jong នៅក្បែរខ្ញុំនៅលើទីលាន ហើយនៅពេលដែលគាត់មិននៅទីនោះទេ ខ្ញុំនឹកពីការលេងជាមួយគាត់ខ្លាំងណាស់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ24 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur