បាល់ទាត់អន្តរជាតិ
Real Madrid ដាក់គោលដៅផ្ទេរខ្សែការពារឆ្វេង Alphonso Davies
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Alphonso Davies របស់ក្លឹប Bayern Munich។ យ៉ាងណាមិញ ចាប់តាំងពីចូលរួមជាមួយក្រុមជើងឯកអាឡឺម៉ង់ក្នុងឆ្នាំ 2019 មក ខ្សែការពារឆ្វេងរូបនេះស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង Assists បាន 21 ដង ក្នុងការបង្ហាញខ្លួន 134 ប្រកួត។
ទោះបីជាគាត់ស្ថិតនៅក្រោមកុងត្រាជាមួយក្លឹប Bayern Munich រហូតដល់ឆ្នាំ 2025 ក៏ដោយ បើយោងតាមរបាយការណ៍ពី AS បានអះអាងថា ក្លឹប Real Madrid បានកំណត់គោលដៅលើកីឡាករសញ្ជាតិកាណាដារូបនេះ សម្រាប់ការផ្ទេរមួយនាពេលអនាគត។
ក្លឹប Real Madrid កំពុងរៀបចំផែនការសម្រាប់អនាគតរយៈពេលវែង ហើយជាលទ្ធផល ពួកគេនឹងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាលើ Alphonso Davies នៅឆ្នាំ 2024។ Real Madrid ជឿជាក់ថា ការដេញថ្លៃសម្រាប់កីឡាករវ័យ 22 ឆ្នាំរូបនេះ 1 ឆ្នាំមុនពេលកុងត្រារបស់គាត់ផុតកំណត់នឹងធ្វើឲ្យ Bayern Munich ព្រមលក់គាត់ចេញក្នុងតម្លៃផ្ទេរទាបជាងធម្មតា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!