បាល់ទាត់អន្តរជាតិ
Robert Lewandowski បង្ហាញពីបំណងចង់ឲ្យ Messi ត្រឡប់មក Barcelona វិញ
ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski របស់ក្លឹបអ្នកមានបុណ្យ Barcelona បានសារភាពថា ការបានលេងជាមួយប្រធានក្រុមអាហ្សង់ទីន Lionel Messi គឺជាក្តីសុបិនមួយរបស់ខ្លួន មុនពេលត្រូវចូលនិវត្តន៍ពីពិភពបាល់ទាត់។
ថ្វីត្បិតតែបែបនេះក៏ដោយ Robert Lewandowski ក៏បានលើកឡើងដែរថា វាមិនអាស្រ័យលើគាត់ឡើយ ក្នុងការនាំឲ្យ Lionel Messi សម្រេចចិត្តវិលត្រឡប់មកក្លឹបចាស់ FC Barcelona វិញ នាពេលអនាគតនោះ។
ជាការពិតណាស់ អស់រយៈពេលស្ទើរតែពេញ 1 រដូវកាលទៅហើយដែល Lionel Messi ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅ Barcelona វិញ បើទោះជាប្រធានក្លឹបលោក Joan Laporta បានទទួលស្គាល់ថា ក្លឹបរបស់លោកមិនអាចទិញ-លក់កីឡាករនៅខែមករាខាងមុខនេះក៏ដោយ។
នៅពេលត្រូវបានសួរអំពីការវិលត្រឡប់របស់ Messi មក Barcelona វិញនោះ ខ្សែប្រយុទ្ធ Robert Lewandowski បានប្រាប់ El Mundo Deportivo ថា៖ “វាមិនអាស្រ័យលើខ្ញុំទេ។ ពិតណាស់! យើងឃើញថា បច្ចុប្បន្នគាត់ដើរតួភាគច្រើនជា Playmaker ប្រហែលជាគាត់ស៊ុតបញ្ចូលទីបានតិចជាងមុន និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់គាត់កាន់តែច្រើន បើទោះបីជាគាត់នៅតែអាចរកគ្រាប់បាល់បានក៏ដោយ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងកាលពីមុន ឥឡូវនេះគាត់ជាកីឡាករបាល់ទាត់ដែលខ្សែប្រយុទ្ធគ្រប់រូបស្រមៃចង់លេងជាមួយ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Kroos ប្រាប់ពីវិធីដែល Carlo Ancelotti កុហកកីឡាកររបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសកាណាដា កំពុងទាក់ទងទៅអតីតគ្រូបង្វឹករបស់ Man United