បាល់ទាត់អន្តរជាតិ
Wayne Rooney ថា កីឡាកររូបនេះល្អជាង Messi និង Cristiano Ronaldo
អតីតកីឡាករឆ្នើម Wayne Rooney បានអះអាងថា ខ្សែប្រយុទ្ធ Erling Haaland និង Kylian Mbappe ដែលជាកីឡាកររបស់ក្លឹបយក្សបារាំង Paris Saint-Germain ល្អជាង Cristiano Ronaldo និង Lionel Messi នាពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងណាក៏ដោយ បុរសសញ្ជាតិអង់គ្លេសរូបនេះបាននិយាយថា Erling Haaland និង Kylian Mbappe មិនអាចទៅរួចឡើយ សម្រាប់ស្នងតំណែងអាជីពបាល់ទាត់ដ៏អស្ចារ្យដូច Lionel Messi និង Cristiano Ronaldo។
Wayne Rooney បាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Sports18 ថា៖ “ជាការពិតណាស់ Erling Haaland និង Kylian Mbappe បច្ចុប្បន្នអ្នកទាំង 2 ស៊ុតបញ្ចូលទីច្បាស់ ហើយល្អជាង Messi និង Cristiano Ronaldo។ ប៉ុន្តែសម្រាប់ពួកគេដែលអាចដើរតាមគន្លងនៃអាជីពបាល់ទាត់ដែល Messi និង Cristiano Ronaldo បានធ្វើកន្លងមក ខ្ញុំគិតថាមិនអាចទៅរួចឡើយ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip