បាល់ទាត់អន្តរជាតិ
Wayne Rooney រំលឹករឿងអតីតកាលដែលខ្លួនចេះផឹកស្រាតាំងពីអាយុ 14 ឆ្នាំ
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Wayne Rooney បានរំលឹករឿងអតីតដែលគាត់អាចចាកចេញពីការសេពគ្រឿងស្រវឹង រហូតក្លាយជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ខណៈដែលគាត់ចេះផឹកស្រា តាំងពីនៅក្មេងៗ មុនក្លាយជាកីឡាករបាល់ទាត់អាជីពទៅទៀត។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney បានប្រាប់ទៅកាន់ Daily Mail ថា៖ “វាមិនមែនជាកន្លែងងាយស្រួលរស់នៅទេ ប៉ុន្តែខ្ញុំពិតជាពេញចិត្តដែលធំឡើងនៅទីនោះ។ វាបានបង្រៀនខ្ញុំនូវរឿងប្លែកៗជាច្រើន។ ខ្ញុំចាំបានថា កាលពីខ្ញុំអាយុ 14 ឆ្នាំ ពួកយើងធ្លាប់ទៅផ្ទះដែលគេទុកចោល ហើយយើងបានអង្គុយផឹកនៅទីនោះ”។
យ៉ាងណាមិញ បច្ចុប្បន្នកីឡាករឆ្នើម Wayne Rooney បានចូលនិវត្តន៍ពីបាល់ទាត់ហើយ តាំងពីឆ្នាំ 2021 មកម្ល៉េះ ហើយគាត់បានបន្តអាជីពជាគ្រូបង្វឹក។ ទោះជាយ៉ាងណា ការកាន់ការងារជាគ្រូបង្វឹករបស់បុរសវ័យ 38 ឆ្នាំរូបនេះ មិនសូវជោគជ័យឡើយ ខណៈដែលកាលពីប៉ុន្មានសប្ដាហ៍មុនគាត់ត្រូវបានក្លឹប Birmingham បណ្ដេញចេញពីតំណែងផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ22 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa