បាល់ទាត់អន្តរជាតិ
Inter Milan និងក្លឹបធំៗ 2 នៅអង់គ្លេស កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Marcus Thuram
ក្លឹបកាំភ្លើងធំ Arsenal និង Manchester United ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមុខនឹងគូប្រជែងថ្មីមួយទៀតគឺក្លឹប Inter Milan ដែលជាបេក្ខភាពចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Marcus Thuram ដែលបច្ចុប្បន្នលេងនៅ Borussia Monchengladbach។
Marcus Thuram គឺជាកីឡាកររបស់ក្រុមជម្រើសជាតិបារាំង ដែលកំពុងឈានចូលដល់ 6 ខែចុងក្រោយនៃកុងត្រារបស់ខ្លួនជាមួយក្លឹប Monchengladbach ហើយទំនងជាគាត់នឹងមិនបន្តកុងត្រាថ្មីឡើយ។ នៅពេលផុតកុងត្រា ខ្សែប្រយុទ្ធរូបនេះនឹងអាចចាកចេញពីក្លឹប ហើយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។
ដោយសារការមើលឃើញពីឱកាសល្អកម្ររកបានបែបនេះ មានក្លឹបធំៗជាច្រើនចង់ចុះហត្ថលេខាលើ Marcus Thuram។ តាមសេចក្ដីរាយការណ៍ចុងក្រោយមួយបានអះអាងថា ក្លឹបដែលចាប់អារម្មណ៍លើកីឡាករវ័យ 25 ឆ្នាំរូបនេះមានដូចជា Arsenal, Manchester United, Tottenham Hotspur និង Newcastle United។ ដោយឡែករបាយការណ៍ពី Gazzetta dello Sport បានអះអាងថា Inter Milan ក៏បានចូលប្រជែងយក Marcus Thuram ដែរ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!