បាល់ទាត់អន្តរជាតិ
ខ្សែការពារមួយរូបរបស់បិសាចក្រហម អាចនឹងចាកចេញទៅទឹកដីអ៊ីតាលីនាចុងបញ្ចប់នៃរដូវកាលនេះ!!!
ក្លឹប Inter Milan បានបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារ Aaron Wan-Bissaka របស់ក្លឹបបិសាចក្រហម Manchester United (នេះបើយោងតាមការរាយការណ៍របស់ Gazzetta dello Sport)។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ កំពុងស្ថិតក្រោមកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនដែលមានសុពលភាពដល់ឆ្នាំ 2025។
គេបានដឹងថា ពេលនេះអ្នកតំណាងរបស់ក្លឹប Inter Milan បានទាក់ទងទៅកាន់ភ្នាក់ងាររបស់កីឡាករវ័យ 26 ឆ្នាំរូបនេះផងដែរ។ ទន្ទឹមនឹងនេះដែរសម្រាប់ Aaron Wan-Bissaka គាត់អាចនឹងចាកចេញដើម្បីសាកល្បងបទពិសោធន៍ថ្មីនៅលីគផ្សេង ខណៈដែលការចរចាកុងត្រាថ្មីរបស់គាត់ជាមួយបិសាចក្រហមកំពុងជាប់គាំង។
គួរដឹងផងដែរថា ក្លឹបបិសាចក្រហម Manchester United បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Rafael Leao របស់ AC Milan។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានតម្លៃផ្ទេរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជម្រុញឲ្យក្លឹបបិសាចក្រហម ត្រូវតែពិចារណាលក់កីឡាករមួយចំនួន ដើម្បីមានលទ្ធភាពផ្ទេរកីឡាករឆ្នើមរូបនេះបាន។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur