បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមចរចាដើម្បីចុះហត្ថលេខាផ្ទេរ Ibrahima Konate របស់ Liverpool
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងតែពិចារណាក្នុងការទិញយកខ្សែការពារកណ្តាលរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Ibrahima Konate។ កីឡាករសញ្ជាតិបារាំងរូបនេះទទួលបានការកោតសរសើរជាខ្លាំង សម្រាប់ការបង្ហាញសមត្ថភាពរបស់ខ្លួននៅ Anfield។
ខ្សែការពារ Ibrahima Konate បានចូលរួមជាមួយក្រុមរបស់លោក Jurgen Klopp ដោយផ្ទេរពីក្លឹប RB Leipzig នៅរដូវក្តៅឆ្នាំ 2021។ Konate បានបញ្ចប់រដូវកាលដំបូងរបស់គាត់សម្រាប់ក្លឹបហង្សក្រហម Liverpool ជាមួយនឹងការឈ្នះពាន FA Cup និង EFL Cup ក្នុងការបង្ហាញខ្លួនសរុប 29 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹបពេលនោះ។
បច្ចុប្បន្ន Ibrahima Konate នៅមានកុងត្រាជាមួយក្លឹបហង្សក្រហមរហូតដល់ឆ្នាំ 2026 ប៉ុន្តែបើយោងតាមរបាយការណ៍ពី Mediafoot បានឲ្យដឹងថា Real Madrid កំពុងពិចារណាលើការផ្ទេរខ្សែការពារដ៏មានទេពកោសល្យរូបនេះនៅពេលខាងមុខ។ របាយការណ៍ដដែលនេះដែរ ក៏បានបញ្ជាក់ទៀតថា គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Carlo Ancelotti កំពុងពេញចិត្តជាខ្លាំងនូវសមត្ថភាពរបស់ Ibrahima Konate និងបានស្នើរដល់ក្រុមប្រឹក្សាភិបាលរបស់ក្លឹបអំពីបំណងប្រាថ្នារបស់គាត់ ក្នុងការនាំយកខ្សែការពាររូបនេះមកកាន់ទឹកដី Bernabeu ឲ្យបានមុនពេលដែលរដូវកាលក្រោយចាប់ផ្ដើម។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក