Connect with us

បាល់ទាត់អន្តរជាតិ

Dejan Lovren ចុះ​ហត្ថលេខា​ផ្ទេរ​ត្រឡប់​មក​អតីត​ក្លឹប​ចាស់ Olympique Lyon

Published

on

ខ្សែ​ការពារ​សញ្ជាតិ​ក្រូអាត Dejan Lovren បាន​ចាកចេញ​ពី​ក្លឹប Zenit St Petersburg ដើម្បី​ត្រឡប់​មក​កាន់​អតីត​ក្លឹប​ចាស់ Olympique Lyon វិញ។ អតីត​កីឡាករ​របស់​ក្លឹប​ហង្សក្រហម Liverpool រូប​នេះ បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ថ្មី​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2025។

កីឡាករ​វ័យ 33 ឆ្នាំ Dejan Lovren ធ្លាប់​លេង​បាន 72 ប្រកួត​ឲ្យ​ក្លឹប​បារាំង Olympique Lyon នៅ​ចន្លោះ​ឆ្នាំ 2010 ដល់​ឆ្នាំ 2013 មុន​ពេល​ផ្លាស់​ទៅ Southampton និង​បន្ទាប់​មក​បាន​ចូល​រួម​ជាមួយ Liverpool។ យ៉ាង​ណា ខ្សែការពារ​រូប​នេះ​បាន​ចាកចេញ​ពី Anfield ក្នុង​ឆ្នាំ 2020 ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក Dejan Lovren បាន​ចំណាយ​ពេល 2 ឆ្នាំ​លេង​ឲ្យ Zenit St Petersburg ក្នុង​ប្រទេស​រុស្ស៊ី។

Dejan Lovren ធ្លាប់​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ក្រុម​ជម្រើសជាតិ​ក្រូអាត​ដែល​បាន​ជួយ​ក្រុម​ឲ្យ​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ World Cup នៅ​ប្រទេស​កាតា​កាល​ពី​ខែ​មុន។ រូប​គេ​ក៏​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup កាល​ពី​ឆ្នាំ 2018 នៅ​ប្រទេស​រុស្ស៊ី​ផង​ដែរ ដែល​ពេល​នោះ​ក្រូអាត​ចាញ់​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ ដូចគ្នា​នេះ​ដែរ Dejan Lovren ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពង្រឹង​នៅ​​តំបន់​ការពារ​របស់ Olympique Lyon ដោយ​​បច្ចុប្បន្ន​ក្លឹប​មួយ​នេះ​កំពុង​​តាម​ពី​ក្រោយ​ពិន្ទុ​ក្រុម​កំពូល​តារាង Paris Saint-Germain ចំនួន 20 ពិន្ទុ​។

ប្រភព: Washingtonpost

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

Exit mobile version