បាល់ទាត់អន្តរជាតិ
Depay និង Bellerin ត្រៀមចាកចេញពី Barcelona នៅពេលផុតកុងត្រា
ខ្សែប្រយុទ្ធ Memphis Depay និង Hector Bellerin ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពី Barcelona ដោយគ្មានតម្លៃខ្លួននៅពេលដែលកុងត្រាបច្ចុប្បន្នរបស់ពួកគេផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ដោយឡែក ទម្រង់លេងរបស់កីឡាករទាំង 2 រូបនេះហាក់ដូចជាមានកម្រិតមិនដល់ការចង់បានរបស់ Barcelona ឡើយ នៅមួយរយៈចុងក្រោយនេះ។
ខ្សែប្រយុទ្ធ Memphis Depay បានបង្ហាញខ្លួននសរុបសម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona ចំនួន 42 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 14 គ្រាប់។ ដូចគ្នានេះដែរ ខ្សែការពារស្ដាំ Hector Bellerin បានបង្ហាញខ្លួនសរុបត្រឹមតែ 6 ប្រកួតប៉ុណ្ណោះ សម្រាប់ក្លឹបយក្សនៅកាតាឡាន់មួយនេះ។
របាយការណ៍ចុងក្រោយដែលទាក់ទងនឹងកីឡាករទាំង 2 រូបនេះ បានលើកឡើងថា ពួកគេនឹងចាកចេញពីទឹកដី Camp Nou ក្នុងឆ្នាំនេះហើយ ដោយជាពិសេស Memphis Depay ត្រូវបានគេគិតថានឹងត្រឡប់ទៅកាន់ទឹកដី Premier League វិញផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!