បាល់ទាត់អន្តរជាតិ
កូនប្រុស David Beckham ផ្ទេរទៅចូលរួមជាមួយក្លឹប Brentford
Romeo Beckham ដែលជាកូនប្រុសអាយុ 20 ឆ្នាំរបស់វីរបុរសបាល់ទាត់ក្លឹបបិសាចក្រហម Manchester United លោក David Backham បានចូលរួមជាមួយឈុតយុវជនរបស់ក្លឹប Brentford (Brentford B) ក្នុងលក្ខខ័ណ្ឌខ្ចីជើង ពីក្លឹបឪពុករបស់ខ្លួន Inter Miami។
យ៉ាងណាមិញ Romeo Beckham ត្រូវបានក្លឹប Brentford ប្រកាសជាផ្លូវការណ៍ផងដែរ អំពីការផ្ទេររបស់គាត់ ដែលការខ្ចីជើងនេះនឹងដំណើរការរហូតដល់ចុងបញ្ចប់នៃរដូវកាល។ Romeo Beckham ដែលជាខ្សែប្រយុទ្ធស្តាំដូចឪពុករបស់គេដែរនោះ បានលេង 20 ប្រកួតក្នុងលីគឲ្យក្លឹប Inter Miami II កាលពីរដូវកាលមុន។
កាលពីអំឡុងឆ្នាំ 2015 Romeo Beckham ធ្លាប់បានចំណាយពេលលេងឲ្យឈុតយុវជនរបស់ក្លឹបកាំភ្លើងធំ Arsenal ផងដែរ ហើយក្រោយមកទៀតទើបផ្លាស់ទៅទឹកដីអាមេរិច និងលេងឲ្យក្លឹប Miami រហូតមក។ ទន្ទឹមនឹងនេះដែរ ក្រោយពេលផ្ទេរទៅ Brentford B កីឡាករវ័យ 20 ឆ្នាំរូបនេះបានប្រាប់ថា គាត់ពិតជាមានមោទនភាព និងរីករាយណាស់ដែលបានមកលេងនៅទឹកដីអង់គ្លេស។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម