បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធតម្លៃ 80 លានផោនរបស់ Brentford
ខ្សែប្រយុទ្ធរបស់ក្លឹប Brentford ដែលកំពុងត្រូវបានព្យួរឈ្មោះបណ្ដោះអាសន្ន Ivan Toney អាចនឹងចាកចេញទៅចូលរួមជាមួយតោខៀវ Chelsea។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានជាប់បម្រាមរបស់ FA ដោយមិនឲ្យចូលលេងបាល់ទាត់រហូតដល់ខែមករា ឆ្នាំ 2024 បន្ទាប់ពីការប្រព្រឹត្តិខុសច្បាប់ល្បែងស៊ីសង។
យោងតាមការចុះផ្សាយដោយ Independent បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបតោខៀវលោក Mauricio Pochettino មានចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ ឲ្យបានមុនពេលទីផ្សារដោះដូរកីឡាករបិទ។ ទោះជាយ៉ាងណាក៏ដោយ Brentford ចង់បានយ៉ាងហោចណាស់ 80 លានផោន សម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ។
ថ្វីត្បិតតែបច្ចុប្បន្នកំពុងជាប់ពិន័យពី FA តែកីឡាករវ័យ 27 ឆ្នាំ Ivan Toney ស្ថិតក្នុងការពេញចិត្តរបស់តោខៀវ Chelsea ខណៈដែលកាលពីរដូវកាលមុនគាត់បានបង្ហាញខ្លួនយ៉ាងលេចធ្លោរ ដោយស៊ុតបញ្ចូលទី 20 គ្រាប់ និង 4 Assists ពីការបង្ហាញខ្លួនសរុប 33 ប្រកួតនៅក្របខណ្ឌ Premier League។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក