បាល់ទាត់អន្តរជាតិ
ខ្សែបម្រើ Miralem Pjanic នឹងត្រឡប់មក Barcelona វិញ
នាយកផ្នែកកីឡារបស់ក្លឹប Besiktas គឺលោក Ceyhun Kazanci បានប្រកាសថា គ្មានកីឡាករណាម្នាក់ ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅទួរគី អាចបន្តលេងនៅរដូវកាលក្រោយឡើយ ដែលមានន័យថា Miralem Pjanic របស់ក្លឹប Barcelona នឹងត្រឡប់ទៅកាន់ទឹកដី Camp Nou វិញ បន្ទាប់ពីការខ្ចីជើងត្រូវបញ្ចប់។
ទោះជាយ៉ាងណាក៏ដោយ អតីតខ្សែបម្រើរបស់ក្លឹបសេះបង្កង់ Juventus រូបនេះ មិនមែនជាផ្នែកមួយនៃផែនការរបស់លោក Xavi Hernandez នោះទេ ហើយក្លឹបនឹងព្យាយាមលក់គាត់ចេញ រឺដាក់ឲ្យខ្ចីជើងទៅក្លឹបផ្សេងបន្តទៀត ព្រោះប្រាក់ខែរបស់ Pjanic ហាក់ដូចជាខ្ពស់គួរសម ដែលក្លឹបមិនអាចទទួលយកបាន។
គួររំលឹកផងដែរថា ក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាលើ Miralem Pjanic ជាមួយនឹងលក្ខខណ្ឌដោះដូររវាងខ្សែបម្រើប្រេស៊ីល Arthur Melo កាលពីរដូវកាលឆ្នាំ 2020-2021។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!