បាល់ទាត់អន្តរជាតិ
សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ប្រកាសពីការតែងតាំងគ្រូបង្វឹកថ្មីលោក Roberto Martinez
កាលពីប៉ុន្មានម៉ោងមុននេះ សហព័ន្ធបាល់ទាត់របស់ព័រទុយហ្គាល់បានបញ្ជាក់ពីការតែងតាំងបេក្ខភាពគ្រូបង្វឹកថ្មីគឺលោក Roberto Martinez។ គ្រូបង្វឹករូបនេះ គឺជាអតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិបែលហ្ស៊ិក, ក្លឹប Everton និងក្លឹប Wigan Athletic។
យ៉ាងណាមិញ Roberto Martinez បានចុះកុងត្រាជាមួយនឹងការងារថ្មី ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រហូតដល់ឆ្នាំ 2026។ គាត់បានចូលមកកាន់តំណែងនេះជំនួសលោក Fernando Santos ដែលបានចាកចេញក្រោយពេលក្រុមរបស់ខ្លួនបរាជ័យនៅព្រឹត្តិការណ៍ FIFA World Cup វគ្គ 8 ក្រុមចុងក្រោយ ក្រោមស្នាដៃម៉ារ៉ុក។
ដូចគ្នានេះដែរ Roberto Martinez បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក បន្ទាប់ពីក្រុមរបស់ខ្លួនបានបរាជ័យក្នុងការឈានទៅវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួត World Cup ដោយឈរនៅចំណាត់ថ្នាក់លេខ 3 ក្នុងពូល F តាមពីក្រោយប្រទេសម៉ារ៉ុក និងក្រូអាត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!