បាល់ទាត់អន្តរជាតិ
Roberto Martinez ថា ព័រទុយហ្គាល់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈ្នះការប្រកួតដោយមិនពឹងផ្អែកលើ Cristiano Ronaldo
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Roberto Martinez បានលើកឡើងថា ក្រុមរបស់គាត់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈ្នះការប្រកួតដោយគ្មានវត្តមានរបស់កាពីតែនក្រុម Cristiano Ronaldo។ យ៉ាងណាមិញ Roberto Martinez បាននិយាយបែបនេះ បន្ទាប់ពីព័រទុយហ្គាល់បានយកឈ្នះ Luxembourg ក្នុងលទ្ធផល 9 ទល់នឹង 0។
ស្របពេលជាមួយគ្នានោះ Roberto Martinez បានសរសើរខ្សែប្រយុទ្ធ Goncalo Ramos និង Diogo Jota បន្ទាប់ពីជ័យជំនះដ៏ធំធេងរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការប្រកួតជម្រុះ UEFA Euro 2024 កាលពីថ្ងៃចន្ទម្សិលមិញនេះ។ ពួកគេបានប្រកួតឈ្នះ Luxembourg ជាមួយនឹងការរកគ្រាប់បាល់រហូតដល់ 9 គ្រាប់ ដោយមិនមានវត្តមានរបស់តារាឆ្នើម Cristiano Ronaldo ឡើយ ព្រោះកីឡាករឆ្នើមរូបនេះ បានជាប់ពិន័យមួយប្រកួត។
លោក Roberto Martinez បាននិយាយប្រាប់ PSG Talk បន្ទាប់ពីការប្រកួតនោះថា៖ “Goncalo Ramos បានបង្ហាញនូវអ្វីដែលគាត់អាចធ្វើបាននៅថ្ងៃនេះ ហើយ Diogo Jota ក៏ធ្វើវាបានដូចគ្នាដែរ។ យើងត្រូវការកីឡាករដែលមានកម្រិតខ្ពស់ ជាពិសេសអាចឈ្នះការប្រកួតជាមួយក្រុម។… Cristiano Ronaldo គឺសំខាន់ ប៉ុន្តែក្រុមរបស់យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈ្នះដោយគ្មានគាត់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ16 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ