បាល់ទាត់អន្តរជាតិ
រកឃើញ 4 ក្រុមចុងក្រោយ សម្រាប់ការប្រកួត UCL ខណៈដែល Real Madrid នឹងត្រូវតតាំងជាមួយ Manchester City
ការប្រកួត UEFA Champions League ជ្រើសរើស 4 ក្រុមចុងក្រោយ បានចប់ទៅកាលពីយប់មិញ ដោយក្លឹបដែលនៅជុំចុងក្រោយនេះមានក្លឹបមកពីលីគកំពូលអេស្ប៉ាញ 2 និងក្លឹបមកពីអង់គ្លេស 2។ ក្លឹបមកពីអេស្ប៉ាញមាន Real Madrid និង Villarreal ហើយក្លឹបមកពីអង់គ្លេសគឺ Manchester City និង Liverpool។
គួររំលឹកផងដែរថា ក្លឹប Real Madrid បានទម្លាក់ Chelsea ដែលជាក្លឹបមកពីអង់គ្លេស ហើយ Villarreal បានទម្លាក់ក្លឹបមកពីលីគកំពូលអាឡឺម៉ង់ Bayern Munich។ ដោយឡែកក្លឹប Manchester City បានយកឈ្នះ Atletico Madrid ជាមួយនឹងគ្រាប់បាល់ត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតទាំងពីរជើង។ Liverpool ដែលជាក្រុមខ្លាំងដែរនោះ បានទម្លាក់ Benfica មកពី Lisbon ប្រទេសព័រទុយហ្គាល់។
នៅក្នុងវគ្គបួនក្រុមចុងក្រោយនេះដែរ គឺត្រូវធ្វើការប្រកួតពីរជើង ក្នុងដី និងក្រៅដី ដោយមិនមានការចាប់ឆ្នោតអ្វីទៀតនោះឡើយ។ ក្លឹប Real Madrid នឹងជួបជាមួយ Manchester City ហើយក្លឹបហង្សក្រហម Liverpool នឹងត្រូវប៉ះ Villarreal។
ការប្រកួតជើងទីមួយនឹងធ្វើឡើងដំណាលគ្នា នៅថ្ងៃទី 27 ខែមេសា ខណៈដែលជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី 4 ខែឧសភា ក្នុងថ្ងៃដូចគ្នា។
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!