បាល់ទាត់អន្តរជាតិ
Jack Grealish និង Stefan Savic វាយតប់គ្នា ក្រោយចប់ការប្រកួតរវាង Atletico Madrid និង Man City (មានវីដេអូ)
ខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Jack Grealish ត្រូវបានគេរាយការណ៍ថា បានជាប់ពាក់ព័ន្ធក្នុងជម្លោះវាយតប់គ្នា ជាមួយនឹងខ្សែការពារ Stefan Savic របស់ក្លឹប Atletico Madrid នៅក្នុងផ្លូវរូងក្រោមដីចូលកន្លែងផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីចប់ការប្រកួត UEFA Champions League កាលពីយប់មិញ។
ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីការប្រកួតដ៏ក្ដៅគគុកនៅកីឡដ្ឋាន Wanda Metropolitano ខណៈដែលមានការប៉ះទង្គិចគ្នាយ៉ាងច្រើន។ អាជ្ញាកណ្ដាលបានចាយកាយលឿងរហូតដល់ទៅ 7 និងកាតក្រហមមួយដែលផ្ដល់ឲ្យទៅខ្សែការពារ Felipe។ មិនតែប៉ុណ្ណោះ Phil Foden ថែមទាំងមានរបួសបែកក្បាលទៀតផង។
យ៉ាងណាមិញ Grealish មិនបានចូលលេងនៅក្នុងការប្រកួតយប់មិញនេះទេ ប៉ុន្តែគេបានចូលទៅក្នុងជម្លោះនៅលើទីលានដែរ ដោយប៉ះគ្នាជាមួយនឹង Savic ក្នុងអំឡុងពេលដែល Felipe ត្រូវបានបណ្តេញចេញពីការប្រកួតតាមរយៈកាតក្រហម។ ក្នុងខណៈពេលនោះ ខ្សែការពារ Stefan Savic បានទាញសក់របស់ Grealish។
ក្រោយការប្រកួតត្រូវបញ្ចប់ ជម្លោះរវាង Jack Grealish និង Stefan Savic បានកើតឡើងម្ដងទៀត នៅក្នុងផ្លូវរូងក្រោមដី ហើយប៉ូលីស 8 នាក់ ត្រូវបានចូលទៅជួយអន្តរាគមន៍។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់