Connect with us

បាល់ទាត់អន្តរជាតិ

Jack Grealish ត្រូវ​បានទទួល​ការ​​ពិន័យ លើ​ករណី​បើកបរ​ហួស​ល្បឿន​កំណត់

Published

on

កាល​ពី​ខែកក្កដា​ឆ្នាំ​មុន Jack Grealish ដែល​ជា​តារា​ឆ្នើម​របស់​ក្លឹប​មេឃខៀវ Manchester City បាន​បើកបរ​លើស​ល្បឿន​កំណត់ (14mph) ហើយ​គាត់​បាន​សារភាព​ទោស​កំហុស​នោះ​នៅ​ចំពោះ​មុខ​ច្បាប់ និង​ត្រូវ​បាន​គេ​ពិន័យ​ជា​ទឹកប្រាក់​ចំនួន 1,000 ផោន។

កីឡាករ​រូប​នេះ មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​កាត់​ក្តី​របស់​តុលាការ​នោះ​ទេ ប៉ុន្តែ​មេធាវី​របស់​គាត់ គឺ​លោក John Dye បាន​ចូល​ខ្លួន ដើម្បី​សុំទោស​ជំនួស Grealish (នេះ​បើ​យោង​តាម​កាសែត Daily Mail)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចៅក្រម​បាន​ពិន័យ​ខ្សែបម្រើ​រូប​នេះ​ចំនួន 666 ផោន ហើយ​បាន​បង្គាប់​ឲ្យ​គាត់​បង់​ថ្លៃ​ខាត​ពេល​វេលា​របស់​តុលាការ​ចំនួន 110 ផោន និង​ថ្លៃ​ប៉ះពាល់​ដល់​តិចតួច​ដល់​ជន​រងគ្រោះ 266 ផោន។

គួរ​រំលឹក​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល Jack Grealish មាន​បញ្ហា​ក្នុង​ការ​បើកបរ​របស់​ខ្លួន។ កាល​ពី​ខែ​មីនា ឆ្នាំ 2020 កីឡាករ​វ័យ 28 ឆ្នាំ​រូបនេះធ្លាប់​បាន​បើក​​រថយន្ត​របស់​គាត់ ទៅ​បុក​នឹង​រថយន្ត​ដែល​គេ​ចត​នៅ​ស្ងៀម​សង​ខាង​ផ្លូវ។ ក្រោយ​មក​ទៀត សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​និយាយ​ថា Jack Grealish មាន​​ធុំ​ក្លិន​គ្រឿង​ស្រវឹង ហើយ​ការ​និយាយ​របស់​គាត់​ហាក់​វង្វេងវង្វាន់​ផង​ដែរ។

ប្រភព: Dailysports

Trending

Exit mobile version