បាល់ទាត់អន្តរជាតិ
Luis Enrique អាចនឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល
អតីតគ្រូបង្វឹករបស់ក្លឹប Barcelona លោក Luis Enrique ថ្មីៗនេះត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងបេក្ខភាពដែលមានភាគរយខ្ពស់ ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល (នេះបើយោងតាមការចុះផ្សាយរបស់ SPORT អេស្ប៉ាញ)។
យ៉ាងណាមិញអតីតគ្រូបង្វឹកលោក Tite បានចុះចេញពីតំណែងបន្ទាប់ពីក្រុមរបស់ខ្លួនធ្លាក់ចេញពីការប្រកួត FIFA World Cup ឆ្នាំ 2022។ ជាមួយគ្នានេះដែរលោក Luis Enrique ដែលធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ក៏បានចុះចេញពីតំណែងដូចគ្នាដែរ ក្រោយក្រុមរបស់គាត់ធ្លាក់ក្នុងវគ្គ 16 ក្រុមចុងក្រោយ ក្រោមស្នាដៃរបស់ម៉ារ៉ុក។
សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) គ្រោងនឹងស្វែងរក ក៏ដូចជាតែងតាំងអ្នកស្នងតំណែងរបស់លោក Tite ដែលក្នុងនោះ មានបេក្ខភាពជាច្រើនដូចជាលោក Carlo Ancelotti, លោក Jose Mourinho, លោក Luis Enrique និងលោក Pep Guardiola។
ប្រសិនបើគ្រូបង្វឹកណាម្នាក់ ក្នុងចំណោមគ្រូបង្វឹកទាំងនេះ អាចក្លាយជាអ្នកស្នងតំណែងរបស់លោក Tite មានន័យថា នេះជាលើកដំបូងក្នុងរយៈពេល 57 ឆ្នាំចុងក្រោយរបស់ពួកគេ ដែលតែងតាំងគ្រូបង្វឹកដឹកនាំក្រុមជម្រើសជាតិមិនមែនជាជនជាតិប្រេស៊ីល។ គួររំលឹកផងដែរថា លោក Filip Nunez ជាជនជាតិអាហ្សង់ទីន (1965) គឺជាបុរសចុងក្រោយដែលមិនមែនជាជនជាតិប្រេស៊ីល និងកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិមួយនេះ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa