បាល់ទាត់អន្តរជាតិ
មិនមែន Messi មិនមែន Neymar តែជាកីឡាកររូបនេះដែល Luis Enrique ចាត់ទុកជាខ្សែប្រយុទ្ធល្អបំផុត ក្នុងពិភពបាល់ទាត់
គ្រូបង្វឹករបស់ក្លឹបយក្សបារាំង Paris Saint-Germain លោក Luis Enrique ថ្មីៗនេះបានសរសើរ Kylian Mbappe ថាជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់។ បច្ចុប្បន្នអ្នកទាំងពីរបានធ្វើការជាមួយគ្នា ស្របពេលដែលលោក Luis Enrique គឺជាគ្រូបង្វឹកចំណូលថ្មីរបស់ក្លឹបដែលបានបន្តតំណែងពីលោក Christophe Galtier។
យ៉ាងណាមិញ Luis Enrique ដែលធ្លាប់ដឹកនាំកីឡាករកំពូលៗជាច្រើនរួមទាំង Lionel Messi និង Neymar Jr នៅ Barcelona បាននិយាយបែបនេះបន្ទាប់ពីការប្រកួតដែល Kylian Mbappe រកបានមួយគ្រាប់ ក្នុងព្រឹត្តិការណ៍ UEFA Champions League របស់ PSG ដោយឈ្នះ Borussia Dortmund 2-0 កាលម្សិលមិញ។
ថ្លែងបន្ទាប់ពីការប្រកួត លោក Luis Enrique បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានអំពី Mbappe ថា “សម្រាប់ខ្ញុំ Kylian Mbappe គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។ លើសពីគុណភាពបច្ចេកទេសរបស់គាត់ អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ គឺបុគ្គលិកលក្ខណៈ និងការខិតខំប្រឹងប្រែងដ៏មានសក្ដានុពល”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ24 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ15 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish