បាល់ទាត់អន្តរជាតិ
Chelsea កំពុងពិភាក្សាផ្ទេរខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប PSV Eindhoven
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានបើកការពិភាក្សាមួយលើកិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប PSV Eindhoven គឺកីឡាករ Noni Madueke។ ដោយឡែកអតីតកីឡាករវ័យក្មេងរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur រូបនេះ មានទម្រង់លេងលេចធ្លោរយ៉ាងខ្លាំង ជាមួយក្លឹបហូឡង់របស់ខ្លួនដោយស៊ុតបញ្ចូលទី 20 គ្រាប់ និង Assists 14 ដង ក្នុងការបង្ហាញខ្លួនសរុប 79 ប្រកួត។
គួររំលឹកផងដែរថា Noni Madueke បានចាកចេញពី Tottenham Hotspur ក្នុងឆ្នាំ 2018 ដើម្បីចូលរួមជាមួយក្រុមយុវជនរបស់ PSV Eindhoven។ កីឡាករវ័យ 20 ឆ្នាំរូបនេះបានជួយក្រុមរបស់ខ្លួន ដែលដឹកនាំដោយគ្រូបង្វឹកលោក Ruud van Nistelrooy ឲ្យឈ្នះពានរង្វាន់ KNVB-Beker និង Dutch Super Cup កាលពីរដូវកាលមុន ប៉ុន្តែរដូវកាលថ្មី 2022-23 នេះ គាត់បានខកខានការប្រកួតជាច្រើន ព្រោះរំខានដោយសាររបួស។
យោងតាមការចុះផ្សាយរបស់គេហទំព័រ football.london បានឲ្យដឹងថា ពេលនេះក្លឹបតោខៀវ Chelsea និង PSV Eindhoven បានចូលពិភាក្សាជាមួយគ្នា លើកិច្ចព្រមព្រៀងផ្ទេររបស់ Noni Madueke សម្រាប់ខែមករានេះហើយ ដោយលោក Graham Potter ក៏បានពេញចិត្តខ្លាំងនឹងសមត្ថភាពរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក