Connect with us

បាល់ទាត់អន្តរជាតិ

Patrice Evra ទស្សន៍ទាយ​លទ្ធផល​នៃ​ការ​ប្រកួត​រវាង Manchester United និង Manchester City នៅ​ថ្ងៃ​នេះ

Published

on

អតីត​កីឡាករ​របស់​ក្លឹប​បិសាចក្រហម​លោក Patrice Evra មាន​ទំនុក​ចិត្ត​ថា ក្លឹប Manchester United នឹង​អាច​យក​ឈ្នះ Manchester City នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Premier League វេលា​ម៉ោង 7:30 នាទី​យប់​នេះ (ម៉ោង​នៅ​កម្ពុជា)។

អតីត​ខ្សែ​ការពារ​ឆ្នើម​រូបនេះ​បាន​ទស្សន៍ទាយ​ពី​គ្រាប់​បាល់​នៃ​ជ័យជម្នះ 2-1 ដែល​មាន​ន័យ​ថា Manchester United នឹង​លុត Manchester City ក្នុង​ដី Old Trafford របស់​ខ្លួន។ ទន្ទឹម​នឹង​នេះ​ដែរ ក្នុង​ការ​ប្រកួត 5 លើក​ចុងក្រោយ​របស់​ក្រុម​ទាំង 2 នៅ​ក្នុង​លីគ បិសាច​ក្រហម​បាន​ឈ្នះ 4 និង​ចាញ់ 1 ខណៈ​ដែល Manchester City ឈ្នះ 3, ស្មើ 1 និង​ចាញ់ 1។

គួរ​ដឹង​ផង​ដែរ​ថា Manchester City បាន​យក​ឈ្នះ 6-3 ទៅ​លើ Manchester United នៅ​ដើម​រដូវកាល​នេះ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ​ក្រុម​របស់​លោក Erik ten Hag ហាក់​ដូច​ជា​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ខ្លាំង ហើយ​ក្រុម​ទាំង​មូល​ហាក់​ដូច​ជា​រៀប​ចំបាន​ល្អ និង​អាច​ធ្វើ​ឲ្យ​ពួក​គេ​តតាំង​ជា​មួយ​គូ​ប្រជែង​ដែល​នៅ​តំបន់ Manchester ជាមួយ​គ្នា​នេះ​បាន។

ប្រភព: Sportskeeda

Trending

Exit mobile version