បាល់ទាត់អន្តរជាតិ
Borussia Dortmund កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធស្លាប Anthony Elanga
ក្លឹប Borussia Dortmund ត្រូវបានគេរាយការណ៍ថា កំពុងចង់ចុះហត្ថលេខាខ្ចីជើងខ្សែប្រយុទ្ធស្លាប Anthony Elanga របស់ក្លឹបបិសាចក្រហម Manchester United (នេះបើយោងតាមការអះអាងរបស់អ្នកការសែតល្បីឈ្មោះគឺលោក Fabrizio Romano)។
ក្រៅពីក្លឹបនៅ Bundesliga ក៏មានក្លឹប Everton មួយទៀតដែរ ដែលចាប់អារម្មណ៍លើកីឡាករសញ្ជាតិស៊ុយអែតរូបនេះ។ ទន្ទឹមនឹងនេះ បច្ចុប្បន្ន Anthony Elanga នៅមានកុងត្រាជាមួយក្លឹបបិសាចក្រហមរហូតដល់ឆ្នាំ 2026 ប៉ុន្តែគាត់មិនសូវមានឱកាសបង្ហាញសមត្ថភាពឡើយ ចាប់តាំងពីវត្តមាននៃការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag។
រដូវកាលនេះ Anthony Elanga បានចូលលេងសរុប 394 នាទីនៅ Premier League ដោយបង្ហាញខ្លួនជាជម្រើសដំបូង 5 ដងក្នុងចំណោមការប្រកួតទាំង 18 របស់បិសាចក្រហម ហើយគាត់ត្រូវបានប្រើប្រាស់ជាកីឡាករបម្រុងច្រើនជាងគេដោយមានចំនួន 8 ដង។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់