បាល់ទាត់អន្តរជាតិ
តើក្រុមណានឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័តរវាង PSG និង Borussia Dortmund?
ក្លឹប PSG នឹងត្រូវធ្វើការប្រកួតដោយគ្មានវត្តមានរបស់ខ្សែការពារ Lucas Hernandez ដែលជាការប្រកួតទល់នឹង Borussia Dortmund ដោយកីឡាករសញ្ជាតិបារាំងរូបនេះ កំពុងមានរបួសធ្ងន់ធ្ងរ។ យ៉ាងណាមិញ PSG និង Borussia Dortmund ត្រូវប៉ះគ្នានៅក្នុងការប្រកួត UEFA Champions League វគ្គ 4 ក្រុមចុងក្រោយ ជើងទី 2 នៅរំលងអាធ្រាតនេះ (ម៉ោង 2:00 នៅកម្ពុជា)។
កាលពីប្រកួតជើងទី 1 ដែលធ្វើឡើងនៅកីឡដ្ឋាន Signal Iduna Park របស់ Borussia Dortmund សប្ដាហ៍មុន បានបញ្ចប់ទៅដោយលទ្ធផល PSG ចាញ់ 1-0។ គ្រាប់បាល់ 1 គ្រាប់ប្រហែលជាមិនច្រើនពេកទេ សម្រាប់ក្លឹបយក្សបារាំងដែលពួកគេអាចតាមស្មើបាន ហើយក៏អាចមានឱកាសដើម្បីវាយបកឈ្នះទៅលើ Borussia Dortmund វិញ។
ការប្រកួតនៅរំលងអាធ្រាតនេះ ប្រហែលជាការប្រកួតដែលកាន់តែតានតឹងបំផុតរវាងក្រុមទាំងពីរ។ ទោះបីជា Paris Saint-Germain បានឈ្នះជើងឯក Ligue 1 ជាលើកទី 12 ក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ខ្លួនកាលពីពេលថ្មីៗនេះក៏ដោយ ក៏ពួកគេតែងតែមានគោលដៅជាចំបងលើពានរង្វាន់ UEFA Champions League ដែរ ព្រោះវាជាពានមួយដែលក្លឹបរបស់ខ្លួនមិនធ្លាប់ឈ្នះសម្បីតែម្ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម