បាល់ទាត់អន្តរជាតិ
Carlo Ancelotti បដិសេធថា គាត់មិនបានដឹងលឺរឿងអ្វីៗទាំងអស់ ពាក់ព័ន្ធនឹងការទៅធ្វើជាគ្រូបង្វឹករបស់ប្រេស៊ីល
គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានបដិសេធពាក្យចចាមអារ៉ាមដែលលើកឡើងថា លោកកំពុងពិភាក្សាជាមួយប្រទេសប្រេស៊ីល អំពីតំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិដែលកំពុងនៅទំនេរ។
យ៉ាងណាមិញពេលនេះគ្រូបង្វឹកឆ្នើមសញ្ជាតិអ៊ីតាលីរូបនេះកំពុងស្ថិតនៅក្នុងប្រទេសម៉ារ៉ុក ដើម្បីរៀបចំក្រុមរបស់គាត់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup នៅថ្ងៃស្អែកនេះ ដែលត្រូវតទល់នឹងក្លឹបរបស់អារ៉ាប៊ីសាអូឌីត Al-Hilal។
ស្របពេលជាមួយគ្នានោះដែរ ថ្មីៗនេះមានការជជែកវែកញែកដ៏គួរឲ្យភ្ញាក់ផ្អើលមួយជុំវិញអនាគតរបស់គ្រូបង្វឹក Real Madrid ហើយរបាយការណ៍មួយរបស់ ESPN នៅក្នុងប្រទេសប្រេស៊ីល បានអះអាងថា Carlo Ancelotti បានយល់ព្រមក្នុងការធ្វើជាគ្រូបង្វឹកថ្មីដែលដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលហើយ។
ទោះជាយ៉ាងណាក៏ដោយលោក Carlo Ancelotti បានប្រាប់អ្នកសារព័ត៌មានមុនការប្រកួត Club World Cup ថា៖ “ក្រុមជម្រើសជាតិប្រេស៊ីល? ខ្ញុំមិនដឹងអ្វីៗទាំងអស់អំពីរឿងនេះ ខ្ញុំមិនដឹងពីអ្វីដែលពួកគេបានផ្សព្វផ្សាយនៅក្នុងប្រទេសប្រេស៊ីល។ ខ្ញុំជាគ្រូបង្វឹករបស់ Real Madrid។ កុងត្រារបស់ខ្ញុំគឺនៅរហូតដល់ខែមិថុនា ឆ្នាំ 2024″។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក