Connect with us

បាល់ទាត់អន្តរជាតិ

Carlo Ancelotti វ៉ា​ដាច់​កំណត់ត្រា​នៃ​ការ​ឈ្នះ​ពាន​របស់ Zidane ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់ Real Madrid

Published

on

ការ​ឈ្នះពាន​ជើង​ឯក​លីគ La Liga នៅ​រដូវកាល​នេះ​របស់ Real Madrid គឺ​ជា​ពានរង្វាន់​ទី 12 ហើយ​សម្រាប់​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​លោក Carlo Ancelotti ដែល​គាត់​បាន​ឈ្នះ ក្នុង​នាម​ជាគ្រូ​បង្វឹក​របស់​ក្លឹប​អេស្ប៉ាញ​មួយ​នេះ។ ចំនួន​ពាន​ដែល គ្រូ​បង្វឹក​វ័យ 64 ឆ្នាំ​រូប​នេះ​បាន​ឈ្នះ បាន​ធ្វើ​ឲ្យ​គាត់​វ៉ាដាច់​ចំនួន​ពាន​របស់​លោក Zinedine Zidane ដែល​ជា​អតីត​គ្រូ​បង្វឹក​របស់​ក្លឹប Real Madrid។

គួរ​ដឹង​ផង​ដែរ​ថា លោក Zinedine Zidane បាន​ឈ្នះពាន​សរុប​ចំនួន 11 ដង ក្នុង​នាម​ជា​គ្រូបង្វឹក​របស់​ក្លឹប Real Madrid។ អតីត​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ បាន​ដឹកនាំ​ក្លឹប​អធិរាជស ពី​ឆ្នាំ 2016 ដល់​ឆ្នាំ 2018 និង​ពី​ឆ្នាំ 2019 ដល់​ឆ្នាំ 2021។

សម្រាប់​លោក Carlo Ancelotti គាត់​ធ្លាប់​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​របស់ Real Madrid កាល​ពី​មុន​ម្ដង​រួច​មក​ហើយ ពី​ឆ្នាំ 2013 ដល់ 2015 ហើយ​បន្ទាប់​មកគាត់​ក៏​ត្រឡប់​មក​ដឹកនាំ​ជា​ថ្មី​ម្ដង​ទៀត​​ពីឆ្នាំ 2021 ដល់​បច្ចុប្បន្ន។ ក្នុង​អំឡុង​ប៉ុន្មាន​រដូវកាល​កន្លង​មក គាត់​បាន​ដឹកនាំ Real Madrid ឲ្យ​ឈ្នះ​ពាន​ជា​ច្រើន​ដូច​ជា ជើង​ឯក​លីគ​កំពូល​អេស្ប៉ាញ, Super Cup, UCL, UEFA Super Cup និង Club World Cup ជា​ដើម ដែល​សរុប​មក​មាន​ចំនួន 12 ពាន។

ប្រភព: Telecomasia

Trending

Exit mobile version