បាល់ទាត់អន្តរជាតិ
មុនប៉ះគ្នា Pau Torres បោះពាក្យថា Villarreal មិនខ្លាច Barcelona ឡើយ
ខ្សែការពារ Pau Torres របស់ក្លឹប Villarreal បាននិយាយថា ក្រុមរបស់ពួកគេមិនខ្លាចក្នុងការទទួលស្វាគមន៍ក្រុមភ្ញៀវ Barcelona នៅចុងសប្តាហ៍នេះ ដែលជាការប្រកួតក្របខណ្ឌ La Liga នោះទេ ខណៈដែលបច្ចុប្បន្នក្រុមរបស់គេស្ថិតនៅចំណាត់ថ្នាក់លេខ 7 ហើយ Barcelona ជាក្រុមកំពូលតារាងក៏ដោយ។
ក្រុមរបស់លោក Xavier Hernandez កំពុងមានទម្រង់លេងដ៏អស្ចារ្យនៅរដូវកាលនេះ ដោយមាន 8 ពិន្ទុដាច់ពីក្រុមលេខ 2 Real Madrid។ ពួកគេកំពុងសម្លឹងមើលការលើកពាន La Liga នៅរដូវកាលនេះ បន្ទាប់ពីខកខានលើកពាននេះតាំងពីឆ្នាំ 2018 មក។
មុនការប្រកួតមកដល់ខ្សែការពារសញ្ជាតិអេស្ប៉ាញបាននិយាយតាមរយៈ AS ថា៖ “Barcelona ជាក្រុមដែលមានទម្រង់លេងល្អ ដែលតែងតែគ្រប់គ្រងបាល់ច្រើននៃការប្រកួត… ប្រសិនបើយើងដាក់សម្ពាធល្អ ហើយផ្ដោតអារម្មណ៍របស់យើងទាំងអស់ទៅលើការប្រកួត នោះយើងមានរឿងល្អៗជាច្រើនដែលត្រូវទទួលបាន។ យើងមិនខ្លាចទេ។ ពួកគេកំពុងរីករាយជាមួយនឹងរដូវកាលដ៏ល្អ ហើយមានបទពិសោធន៍ច្រើនជាមួយនឹងការប្រកួត។ យើងនឹងព្យាយាមធ្វើឲ្យបានល្អជាមួយក្រុមដូចជា Barcelona ដែលជាក្រុមពូកែគ្រប់គ្រងបាល់”។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់