បាល់ទាត់អន្តរជាតិ
ច្បាស់ការណ៍៖ Lionel Messi នឹងអាចចូលលេងបាន ពេលប៉ះ Bayern Munich
តារាឆ្នើម Lionel Messi នឹងអាចចូលលេងក្នុងការប្រកួត UEFA Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ Paris Saint-Germain ជើងទី 1 ទល់នឹង Bayern Munich នៅ សប្តាហ៍ក្រោយ បើទោះបីជាមានការព្រួយបារម្ភខ្លះៗអំពីបញ្ហាសរសៃពួរក៏ដោយ។
កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi ត្រូវបានដកឈ្មោះចេញពីក្រុម PSG សម្រាប់ការប្រកួត Ligue 1 ថ្ងៃនេះជាមួយ Monaco ដោយសាររបួសដែលបានកើតឡើងចំពោះគាត់ក្នុងការប្រកួតជាមួយ Marseille កាលពីថ្ងៃពុធកន្លងទៅ ហើយវាជាការប្រកួតនៃក្របខណ្ឌ Coupe de France។
មានការភ័យខ្លាចថា Messi នឹងអវត្តមានសម្រាប់ការប្រកួត UEFA Champions League ប៉ះនឹង Bayern Munich នៅថ្ងៃ 14 កុម្ភៈសប្ដាហ៍ក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹករបស់ក្លឹប PSG លោក Christophe Galtier ថ្មីៗនេះបានប្រាប់អ្នកយកព័ត៌មានថា Lionel Messi នឹងវិលចូលទីលានហ្វឹកហាត់វិញនៅថ្ងៃចន្ទនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយនឹង Bayern Munich។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!