បាល់ទាត់អន្តរជាតិ
Romelu Lukaku មិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់ក្លឹបតោខៀវ Chelsea នៅរដូវកាលក្រោយឡើយ
ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានគេរាយការណ៍ថា មិនស្ថិតនៅក្នុងគម្រោងនៃផែនការប្រើប្រាស់របស់ក្លឹបតោខៀវ Chelsea សម្រាប់យុទ្ធនាការឆ្នាំក្រោយ 2023-2024 ឡើយ។ ក្លឹបតោខៀវកំពុងរំពឹងថា នឹងលក់ខ្សែប្រយុទ្ធកណ្តាលរូបនេះចេញ នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។
យ៉ាងណាមិញ កីឡាករវ័យ 29 ឆ្នាំរូបនេះបានផ្ទេរមក Chelsea ពី Inter Milan នៅរដូវក្តៅឆ្នាំ 2021 ជាមួយនឹងទឹកប្រាក់ដ៏ច្រើនគឺ 97.5 លានផោន ប៉ុន្តែបុរសសញ្ជាតិបែលហ្ស៊ិករូបនេះ បានបង្ហាញទម្រង់លេងមិនសូវល្អឡើយនៅ Stamford Bridge។ ក្នុងរដូវកាលនោះ (2021-2022) គាត់រកបានតែ 15 គ្រាប់ប៉ុណ្ណោះ ហើយត្រូវបានតោខៀវឲ្យគាត់ត្រឡប់ទៅ Inter Milan វិញ ក្នុងលក្ខខ័ណ្ឌខ្ចីជើង។
យ៉ាងណាការត្រឡប់មកកាន់ទឹកដីអ៊ីតាលីលើកនេះ Romelu Lukaku មិនមានទម្រង់លេងលេចធ្លោរដូចកាលពីមុនឡើយ និងតែងតែមានរបួសទៀតផង ហើយក្លឹបយក្សនៅអ៊ីតាលី Inter Milan មិនមានគម្រោងទិញផ្ដាច់កុងត្រារបស់គាត់នោះទេ។ ដោយឡែកយោងទៅតាមរបាយការណ៍ពី Gazzetta dello Sport បានឲ្យដឹងថា ទោះបីជា Romelu Lukaku ត្រឡប់ទៅទឹកដីអង់គ្លេសវិញក៏ដោយ គាត់មិនមែនជាផ្នែកមួយនៃផែនការរបស់ក្លឹបតោខៀវ Chelsea នោះទេ។ គ្រូបង្វឹករបស់តោខៀវលោក Graham Potter មិនមានគម្រោងក្នុងការប្រើប្រាស់ខ្សែប្រយុទ្ធរូបនេះឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!