Connect with us

បាល់ទាត់អន្តរជាតិ

Lukaku និង Chris Smalling ជា​ពី​របួស ទាន់​ពេល​នៃ​ការ​ប្រកួត​ទល់​នឹង Bayer Leverkusen

Published

on

ក្លឹប AS Roma កំពុង​ត្រៀម​ខ្លួន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នៅ​មុន​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Europa League ជើងទី 1 របស់​ពួក​គេ​ទល់​នឹង​ក្លឹប Bayer Leverkusen។ ដូច​ដែល​បាន​រាយការណ៍​ដោយ Football-Italia បាន​ឲ្យ​ដឹង​ថា កីឡាករ​សំខាន់ៗ 2 រូប​ដែល​បាន​រងរបួស​កាល​ពី​ពេល​កន្លង​ទៅ​គឺ Romelu Lukaku និង Chris Smalling បាន​ត្រឡប់​ចូលទីលាន​ហ្វឹកហាត់​ជា​មួយ​មិត្ត​រួម​ក្រុម​របស់​ពួកគេ​វិញ​ហើយ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

គេ​រំពឹង​ថា អ្នក​ទាំង 2 នឹង​អាច​ចូល​លេង​បាន សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សុក្រ ខាង​មុខ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ខ្សែបម្រើ Lorenzo Pellegrini បាន​ហ្វឹកហាត់​ដាច់​ដោយ​ឡែក​ពី​មិត្ត​រួម​ក្រុម​នៅ​ថ្ងៃ​នេះ ដែល​​គាត់​អាច​នឹង​ស្ថិត​ក្នុង​ការ​សង្ស័យ មិន​អាច​ចូល​លេង​បាន​ក្នុង​ប្រកួត​ជាមួយ Bayer Leverkusen។

ថ្មីៗនេះ Lukaku បាន​កើត​មាន​បញ្ហា​របួស​ភ្លៅ ដែល​បណ្តាល​ឲ្យ​គាត់​ខកខាន​ការ​ប្រកួត​ជាមួយ Napoli។ ក្នុង​រដូវកាល​នេះ Romelu Lukaku បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់ ដោយ​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 19 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 42 ប្រកួត។ ដោយ​ឡែក​សម្រាប់ Chris Smalling បាន​អវត្តមាន ក្នុង​ការ​ប្រកួត​ចុងក្រោយ​ដោយ​សារ​របួស​ក្រលៀន។

ប្រភព: Dailysports

Trending

Exit mobile version